ក្រុមហ៊ុនទេសចរណ៍ វើលដ៏ផប ទទួលពានរង្វាន់ឆ្នើមពីក្រុមហ៊ុនអាកាសចរណ៍ SilkAir

ក្រុមហ៊ុនទេសចរណ៍ វើលដ៏ផប មានមោទនភាពយ៉ាងក្រៃលែង ដែលទទួលបានពានរង្វាន់​ ជាទីភ្នាក់ងារទេសចរណ៍ដ៏ឆ្នើមក្នុងឆ្នាំ2017 ពីក្រុមហ៊ុនអាកាសចរណ៍ SilkAir ដែលបានប្រព្រឹត្តទៅក្នុងកម្មវិធីជប់លៀបខួបទី 25 ថ្ងៃទី 08 ខែ វិច្ឆិកា ឆ្នំា 2017 នៅឯសណ្ឋាគារ Raffle ភាពជោគជ័យនេះ គឺជាសមិទ្ធផលយ៉ាងគាប់ប្រសើរ ដែលក្រុមហ៊ុននេះទទួលបានពីការគាំទ្រពីអតិថិជនកន្លងមក។

 

សូមជម្រាបជូនថា​ ក្រុមហ៊ុនអាកាសចរណ៍ SilkAir  បានប្រតិបត្តិការជើងហោះហើររបស់ខ្លួនមកកាន់ទីក្រុងភ្នំពេញអស់រយៈពេល 25ឆ្នាំហើយ ចាប់តាំងពីឆ្នាំ 1992 មកម្ល៉េះ។

 

ឆ្លៀតឱកាសនេះដែរ ក្រុមហ៊ុនទេសចរណ៍ វើលដ៏ផប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលកន្លងមក និងកំពុងគាំទ្រ ហើយថែមទាំងផ្តល់ទំនុកចិត្តលើសេវាកម្មទាំង ផ្នែកដំណើរកំសាន្ត ផ្នែកសំបុត្រយន្តហោះ និងផ្នែកទិដ្ឋាការ(វីសា) ជាដើម។ ក្រុមហ៊ុនទេសចរណ៍ វើលដ៏ផប ឈរលើគោលការណ៍ផ្តល់នូវសេវាកម្ម ប្រកបដោយគុណភាពជាទីទុកចិត្តរបស់លោកអ្នក។

 

photo_2017-11-09_14-39-28

 

photo_2017-11-09_14-39-16

 

photo_2017-11-09_14-40-54

 

photo_2017-11-09_14-39-21

 

 

photo_2017-11-09_14-39-15

 

 

Share on your pageShare on FacebookTweet about this on TwitterShare on LinkedInEmail this to someone