តោះ! ស្វែងយល់ពីប្រវត្តិខ្លះៗនៃពិធីបុណ្យណូអែល

ពន្លឺភ្លឺភ្លឹបភ្លែតៗ ដែលដាក់តាំងពីលើមែកឈើសាខាពណ៌បៃតង អមជាមួយនឹងការតុបតែងយ៉ាងស្រស់ស្អាត “Christmas Tree” ឫដើមឈើណូអែល ត្រូវបានគេចាត់ទុកជានិមិត្តរូបដ៏សាកសមបំផុតនៃពិធីបុណ្យ Christmas ឫបុណ្យណូអែល។ គេបានឲ្យដឹងថា ប្រភពដើមឈើនេះ មានកាលបរិច្ឆេទមុនពេលការមកដល់នៃគ្រឹះសាសនាផងដែរ។ ដូច្នេះ សូមស្វែងយល់ពីប្រវត្តិសាស្រ្តដើមឈើណូអែល និងឫសគល់ដំបូងរបស់ខ្លួននៅក្នុងការប្រារព្ធពិធីបុណ្យរដូវរងារគ្រប់កម្មវិធីដើម្បីបំភ្លឺដើមឈើ Rockefeller ប្រចាំឆ្នាំ។

 

ជាយូរលង់ណាស់មកហើយ ដើមឈើបៃតងនៃគ្រឹស្តសាសនា ត្រូវបានគេចាត់ជា ដើមឈើដែលមានសារៈសំខាន់ពិសេសនៅចុងខែធ្នូ។ ប្រជាជនដើម បានតាំងដើមឈើបៃតង នៅលើទ្វារនិងបង្អួចរបស់ពួកគេក្នុងកំឡុងខែត្រជាក់ដែលជានិមិត្តរូបនៃសំណាងល្អ។ ប្រទេសជាច្រើនជឿថាដើមឈើនោះ នឹងអាចការពារពីមេធ្មប់ ព្រលឹងវិញ្ញាណអាក្រក់ និងសូម្បីតែជំងឺ។ ពិធីបុណ្យនេះត្រូវបានគេមើលឃើញនៅក្នុងសង្គមបុរាណនៅទូទាំងអឌ្ឍគោលខាងជើងដែលជាថ្ងៃខ្លីបំផុតនៃឆ្នាំ និងត្រូវបានគេស្គាល់ថាជានិមិត្តសញ្ញានៃរដូវរងារនៅថ្ងៃទី 21 និង 22 ខែធ្នូ។ សង្គមបុរាណជាច្រើនជឿថាព្រះអាទិត្យគឺជាព្រះ ហើយអំឡុងពេលរដូវរងារព្រះរបស់គេបានក្លាយជា អស់ថាមពល ដូច្នេះពួកគេបានប្រារព្ធពិធីបុណ្យនេះជាវិធីមួយដើម្បីរីករាយថាព្រះរបស់ពួកគេកាន់តែប្រសើរឡើង។

 

Xmas Tree

 

ដើមឈើណូអែលនាសម័យទំនើបត្រូវបានបង្កើតឡើងនៅសតវត្សទី 16 នៅប្រទេសអាឡឺម៉ង់នៅពេលពួកគ្រីស្ទាននាំយកដើមឈើចូលតុបតែងនៅក្នុងផ្ទះរបស់ពួកគេ។ ដើមឈើទាំងនេះត្រូវបានតុបតែងជាប្រពៃណីដោយ ផ្កាកុលាប ផ្លែប៉ោម និងសំភារៈផ្សេងទៀត។ នៅដើមសតវត្សទី 18 ដើមឈើណូអែលមានប្រជាប្រិយភាពនៅទូទាំងប្រទេសអាឡឺម៉ង់ហើយការបំភ្លឺវាដោយប្រើទៀន គឺមានជាទូទៅនៅក្នុងទីក្រុងនៅទូទាំងតំបន់ Rhineland។​ នៅសតវត្សទី 19 ដើមឈើណូអែលត្រូវបានគេចាត់ទុកថាជាការបង្ហាញពីវប្បធម៌អាល្លឺម៉ង់ជាពិសេសពីអ្នកដែលបានធ្វើអន្តោប្រវេសន៍នៅឯនាយសមុទ្រ។

 

Xmas roots

 

នៅឆ្នាំ 1846 ព្រះមហាក្សត្រីវ័រវីកតូរៀ និងស្វាមីអាឡឺម៉ង់របស់ព្រះអង្គឈ្មោះអាល់ឡឺប៊ឺតត្រូវបានគេបង្ហាញនៅព័ត៌មានទីក្រុងឡុងដ៍ ជាមួយពួកកូនក្មេងនៅជុំវិញដើមណូអែល។ គូស្វាមីភរិយានិងគ្រួសាររបស់ពួកគេពេញនិយមចំពោះមុខវិជ្ជារបស់នាងហើយដូច្នេះដើមឈើណូអែលបានក្លាយទៅជាពេញនិយមយ៉ាងឆាប់រហ័សមិនត្រឹមតែនៅក្នុងចក្រភពអង់គ្លេសប៉ុណ្ណោះទេតែនៅទូទាំងសង្គមអាមេរិកផងដែរ។

 

Xmas Fashionable

 

ដើមសតវត្សរ៍ទី 20 ដើមឈើណូអែលមានប្រជាប្រិយភាពនៅអាមេរិកដូចជានៅទូទាំងទ្វីបអឺរ៉ុប។ បច្ចុប្បន្ននេះប្រទេសនេះគឺជាផ្ទះកំណើតនៃដើមឈើណូអែលដែលគេបានមើលញឹកញាប់បំផុតនៅលើពិភពលោកដែលជាមជ្ឈមណ្ឌលដើមណូអែលម៉ាក Rockefeller ។ ប្រពៃណីនេះមានតាំងពីឆ្នាំ 1931 មកម្ល៉េះនៅពេលដែលដើមឈើតូចតាចមួយត្រូវបានគេដាក់នៅចំកណ្ដាលនៃសំណង់ដោយកម្មករសំណង់។ ពីរឆ្នាំក្រោយមកដើមឈើមួយទៀតត្រូវបានដាក់នៅទីនោះប៉ុន្តែពេលនេះមានពន្លឺភ្លឺច្បាស់។ សព្វថ្ងៃនេះដើមឈើដ៏ធំរបស់ក្រុមហ៊ុន Rockefeller Center ត្រូវបានតុបតែងដោយអំពូលភ្លើងបុណ្យណូអែលជាង 25.000 គ្រាប់  ហើយវាជាទស្សនីយភាពដ៏ស្រស់ស្អាត មួយនៅក្នុងទីក្រុងញូវយ៉កផងដែរ។

 

Brief History of Xmas

 

ប្រែសម្រួលដោយ: ស៊ឹម យុទ្ធី

ប្រភព: theculturetrip

Share on your pageShare on FacebookTweet about this on TwitterShare on LinkedInEmail this to someone