តំបន់ទេសចរណ៍ល្បីៗនៅទីក្រុងឌូបៃ ដែលមនុស្សម្នារពិតជាចង់ឃើញ

ឌូបៃ គឺជាទីក្រុងមួយដ៏ល្បីល្បាញនៅលើពិភពលោក ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអារ៉ាប់រួម។ ទីក្រុងនេះ បានកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ដែលធ្វើឲ្យមនុស្សគ្រប់គ្នាចង់ស្គាល់។ គេសង្កេតឃើញថា មនុស្សជាច្រើនកំពុងតែប្រាថ្នាចង់ទៅទស្សនាទីក្រុងស៊ីវិល័យនេះណាស់ ដោយសារវាតែសំណង់អាគារដ៏អស្ចារ្យខ្ពស់កប់ពពក ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបដែលមើលទៅគួរជាទីស្ញប់ស្ញែងជាទីបំផុត។ អញ្ចឹង! ថ្ងៃនេះ វើលដ៏ផប សូមណែនាំកន្លែងដ៏ទាក់ទាញ ដែលមានភ្ញៀវទេសចរណ៍ទៅទស្សនាច្រើនបំផុតនៅឌូបៃ៖

 

  1. អាគារ Burj Khalifa

 

1

 

មានកម្ពស់រហូតទៅដល់ ៨២៨ ម៉ែត្រ ដែលមាន១៦៣ជាន់ និងអាចធ្វើឱ្យលោកអ្នកទស្សនាទេសភាពទីក្រុងឌូបៃ ទាំងមូលបានយ៉ាងងាយស្រួល។

 

  1. ផ្សារទំនើប Dubai

 

2

 

នៅជិតអាគារ Burj Khalifa គឺផ្សារទំនើបឌូបៃ ដែលលោកអ្នកចំនាយពេលមួយថ្ងៃក៏ មិនទាន់ដើរសព្វកន្លែងដែល ព្រោះតែហាងទំនិញមានរហូតដល់ ១,២០០ កន្លែជាមួយ និង១៥០ ភោជនីយដ្ឋាន ថែមទាំងមានអាងចិញ្ចឹមត្រីដ៏ធំមួយទៀតផង។

 

  1. កោះ Palm Jumeirah

 

3

 

គឺជាកោះដែលចាក់ដីបង្កើតឡើងមានរាងដូចជាដើមត្នោត ដែលទាក់ទាញភ្ញៀវទេសចរណ៍ ហើយសម្បូរទៅដោយសណ្ឋាគារប្រណិតជាច្រើន។

 

  1. Dubai Creek

 

4

 

គឺជាបេះដូងនៃទីក្រុងឌូបៃ ដែលភ្ញៀវទេសចរណ៍អាចជិះទូកកម្សាន្ត ដើម្បីទស្សនាមើលទីក្រុងឌូបៃទាំងមូលបាន។

 

  1. សមុទ្រ Kite

 

5

 

គឺជាកន្លែង ដែលពេញនិយមបំផុតសម្រាប់ការបង្ហោះខ្លែង ដែលទីនោះមានខ្យល់ខ្លាំងថែមទាំងមានទេសភាពដ៏ស្រស់ស្អាតទៀតផង។

 

  1. សមុទ្រខ្សាច់ Dubai

 

6

 

មិនត្រឹមតែអាគារដ៏ខ្ពស់ៗប៉ុណ្ណោះទេ ប៉ុន្តែនៅឌូបៃ ក៏មានសមុទ្រខ្សាច់ដ៏វែងដាច់កន្ទុយភ្នែកផងដែរ។ ត្រូវចំនាយពេល២០នាទី ពីទីក្រុងទំនើបដើម្បីទៅដល់បានឃើញសមុទ្រខ្សាច់នេះ។

 

Source: TripAdvisor

Share on your pageShare on FacebookTweet about this on TwitterShare on LinkedInEmail this to someone