អាកាសយានដ្ឋានល្អជាងគេទាំង ១០ នៅក្នុងពិភពលោក

អាកាសយានដ្ឋាន រឺយើងតែងតែហៅថាព្រលានយន្តហោះ គឺជាកន្លែងដែលអ្នកដំនើរតាមផ្លូវអាកាសចូលទៅបំពេញកិច្ចការផ្សេងៗមុននឹងហោះហើរទៅទីតាំងណាមួយទាំងក្នុង និងក្រៅប្រទេស។ ប៉ុន្តែតើវាមានអ្វីអស្ចារ្យសម្រាប់អាកាសយានដ្ឋានទាំង១០នេះដែលត្រូវបានគេចាត់ទុកក្នុងចំនាត់ថ្នាក់អាកាសយានដ្ឋានដ៏ល្អបំផុតទាំង១០ក្នុងពិភពលោក?

 

ខាងក្រោមនេះគឺជាលេខរៀងទាំង១០នៃអាកាសយានដ្ឋានដែលល្អដាច់គេក្នុងពិភពលោក ព្រមទាំងលក្ខណះពិសេសនីមួយៗរបស់ពួកវា៖

 

១០. អាកាសយានដ្ឋាន FRANKFURT ប្រទេសអាល្លឺម៉ង់

 

Germany-10

 

៩. អាកាសយានដ្ឋាន LONDON HEATHROW ចក្រភពអង់គ្លេស

 

England-9


អាកាសយានដ្ឋាននេះត្រូវបានគេស្គាល់ថាមានសកម្មភាពហោះហើរច្រើនជាងគេបំផុតនៅក្នុងចក្រភពអង់គ្លេស និងនៅក្នុងតំបន់អឺរ៉ុបទាំងមូលផងដែរ។

 

៨. អាកាសយានដ្ឋាន ZURICH ប្រទេសស្វីស

 

Swiss-8


វាមិនត្រឹមតែជាអាកាសយានដ្ឋានដែលធំបំផុតក្នុងប្រទេសនេះទេ វាក៏ជាមជ្ឈមណ្ឌលស្នូលរបស់អាកាសចរអន្តរជាតិស្វីសផងដែរ។

 

៧. អាកាសយានដ្ឋាន CENTRAL JAPAN INTERNATIONAL ប្រទេសជប៉ុន

 

Japan-7

 

នៅក្នុងឆ្នាំ ២០១៤ មានអ្នកដំណើរចំនួន ៩លាន៨សែនអ្នកឆ្លងកាត់អាកាសយាន្តដ្ឋានមួយនេះ ដោយពួកគេធ្វើដំណើរតទៅទាំងក្នុងប្រទេសជប៉ុន និងទៅកាន់ប្រទេសឆ្ងាយៗផ្សេងទៀត។

 

៦. អាកាសយានដ្ឋាន Hamad ទីក្រុងដូហា ប្រទេសកាតា

 

Quatar-6

 

អាកាសយានដ្ឋានធំមហិមាដល់ថ្នាក់អាចទទួលមនុស្សចំនួន ៣០លាននាក់ជារៀងរាល់ឆ្នាំ។ ដូចគ្នានេះផងដែរវាមានស្ថាបត្យកម្មដាច់គេ ដែលធ្វើអោយអាកាសយានដ្ឋាន Hamad ត្រូវវបានគេចាត់ទុកជាអាកាសយានដ្ឋានដែលមានភាពប្រណីត និងថ្លៃថ្នូរមួយ។

 

៥. អាកាសយានដ្ឋាន Hong Kong ទីក្រុងហុងកុង

 

Hong Kong-5

 

វាជាទីតាំងចុះចតរបស់ក្រុមហ៊ុនអាកាសចរណ៍ចំនួន ១០០ ទៅកាន់១៨០គោលដៅផ្សេងៗគ្នា ដែលក្នុងនោះរួមបញ្ចូលទាំង៤៤ខេត្តក្នុងប្រទេសចិនដីគោកផងដែរ។

 

៤. អាកាសយានដ្ឋាន MUNICH ប្រទេសអាល្លឺម៉ង់

 

Germany-Munich-4

 

ក្នុងចំនោម អាកាសយានដ្ឋានដែលល្អទាំង១០ ប្រទេសអាល្លឺម៉ង់ចាប់ចំនាត់ថ្នាក់ដល់ទៅពីរទៅហើយ។ នៅក្នុងអាកាសយានដ្ឋាននេះ មិនមែនត្រឹមតែមានជើងហោះហើរទៅកាន់គ្រប់ទីកន្លែងនោះទេ ប៉ុន្តែវាមានហាងទំនិញជាង១៥០កន្លែង និងភោជនីយដ្ឋាន៥០ផ្សេងទៀត។

 

៣. អាកាសយានដ្ឋាន INCHEON ប្រទេសកូរ៉េ

 

Korea-3

 

អាកាសយានដ្ឋាន INCHEON នេះជាអាកាសយានដ្ឋានដែលមានភាពមមាញឹកបំផុតក្នុងពិភពលោក ដោយក្នុងនោះអ្នកដំណើរដែលកំពុងនៅរងចាំផ្លាស់ប្តូរជើងហោះហើយក៏អាចធ្វើការទិញទំនិញរួបពន្ធ និងពិសារអាហារនៅក្នុងភោជនីយដ្ឋានក្នុងនោះផងដែរ ដោយមិនចាំបាច់ចេញទៅរកក្រៅ។

 

២. អាកាសយានដ្ឋាន TOKYO HANEDA ប្រទេសជប៉ុន

 

Toyko-2

 

អាកាសយានដ្ឋាននេះបម្រើអោយការហោះហើរទាំងក្នុង និងក្រៅប្រទេស។ វាមិនត្រឹមតែជាចំនតដ៏សំខាន់មួយរបស់ក្រុមហ៊ុនទេសចរណ៍គ្រប់បណ្តាប្រទេសក្នុងពិភពលោកនោះទេ វាក៏ជាមជ្ឈមណ្ឌលស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនផងដែរ។


១. អាកាសយានដ្ឋាន CHANGI ប្រទេសសឹង្ហបុរី

 

Singapore-1

 

អាកាសយានដ្ឋាន CHANGI ប្រទេសសឹង្ហបុរីត្រូវបានពិភពលោកទទួលស្គាល់ថាជាអាកាសយានដ្ឋានដែលល្អដាច់គេនៅក្នុងពិភពលោក ដោយក្នុងនោះមិនមែនត្រឹមតែវាមានគ្រប់លក្ខខណ្ឌដែលអាកាសយានដ្ឋានផ្សេងៗមាននោះទេ វាថែមទាំងអ្នកដំណើរទៅជាង២០០គោលដៅផ្សេងៗគ្នា ដោយក្នុងនោះចំនួនអ្នកហោះមកកាន់អាកាសយានដ្ឋាននេះមានរហូតដល់ទៅ ៥០០០នាក់ក្នុងមួយសប្តាហ៍ ដោយក្រុមហ៊ុនអាកាសចរណ៍ជាង៨០នៅក្នុងពិភពលោក។ អ្វីដែលពិសេសជាងនេះទៅទៀត អាកាសយានដ្ឋាននេះមានកន្លែងទិញឥវ៉ាន់ ភោជនីយដ្ឋាន កន្លែងកំសាន្ត អាងហែលទឹក រោងភាពយន្ត សួនធម្មជាតិ… នៅក្នុងទីតាំងរួមតែមួយប៉ុណ្ណោះ។ ដូច្នេះហើយទើបបានជា អាកាសយានដ្ឋាននេះជាប់ចំនាត់ថ្នាក់លេខមួយជាអាកាសយានដ្ឋានដែលល្អបំផុតក្នុងពិភពលោក។

 

Source: ANACHARK

Share on your pageShare on FacebookTweet about this on TwitterShare on LinkedInEmail this to someone