Milestones

2001

  • វើលដ៏ ផប ត្រាវែល-ធួរ គ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយលោក ទ្រាវ ជីវ៉ា ដែលជាម្ចាស់អាជីវកម្មវ័យក្មេង ដែលមានទីតាំងនៅផ្ទះលេខ២៤អា ផ្លូវ២០៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
  • ដំបូងឡើយ វើលដ៏ ផប ត្រាវែល-ធួរ គ្រុប មានបម្រើសេវាកម្មតែមួយគត់គឺ Visa service ដែលមានបុគ្គលិកបម្រើការត្រឹមតែ៥(ប្រាំ) នាក់ប៉ុណ្ណោះ

2005

  • បន្ទាប់មក នៅក្នុងឆ្នាំ២០០៥ ក្រុមហ៊ុន វើលដ៏ ផប ត្រាវែល-ធួរ គ្រុប បានផ្លាស់ប្តូរទីតាំងថ្មីដែលមានអាស័យដ្ឋាន ផ្ទះលេខ១៥៤អ៊ឺ0 ផ្លូវ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ(ទីតាំងបច្ចុប្បន្ន)
  • និងមានបន្ថែមសេវាកម្មលក់សំបុត្រយន្តហោះក្នុង និង ក្រៅប្រទេស រួមទាំងរៀបចំដំណើរកំសាន្តផងដែរ។

2008

  • ដោយយោងតាមការរីកចម្រើនរបស់ក្រុមហ៊ុន វើលដ៏ ផប ត្រាវែល-ធួរ គ្រុប និងកំណើនបុគ្គលិកមានការកើនឡើង ក្រុមហ៊ុនក៏បានពង្រីកទីតាំងបន្ថែម ផ្ទះលេខ១៥៦អ៊ឺ០អ៊ឺ១ នៅក្នុងឆ្នាំ២០០៨។

2015

  • បានបន្ថែមផ្ទះមួយល្វែងទៀតផ្ទះលេខ១៥២អ៊ឺ0អ៊ឺ១ នៅក្នុងឆ្នាំ២០១៥ និងកំណើនបុគ្គលិកកើនឡើងរហូតដល់ជាង៤២នាក់។

2019

  • រហូតមកដល់បច្ចុប្បន្ន គិតត្រឹមឆ្នាំ២០១៩នេះ យើងមានកំណើនបុគ្គលិករហូតដល់៦០នាក់ និង មានបម្រើសេវាកម្មជាច្រើនដូចជា៖
  • ដំណើរកំសាន្តក្នុងស្រុកនិងក្រៅប្រទេស
  • លក់សំបុត្រយន្តហោះក្នុងស្រុកនិងពាសពេញពិភពលោក
  • កក់សណ្ឋាគារក្នុងស្រុកនិងក្រៅប្រទេស
  • ពន្យារទិដ្ឋការកម្ពុជាសម្រាប់ជនបរទេស
  • ពន្យារលិខិតឆ្លងដែនខ្មែរ
  • ទទួលធ្វើទិដ្ឋការទៅគ្រប់ប្រទេស
  • លក់សំបុត្ររថយន្តក្នុងប្រទេស