ក្រុមហ៊ុនវើលដ៍ផប ត្រាវែល-ធួរគ្រុប ទទួលបានជ័យលាភីទេសចរណ៍ឆ្នើម

ក្រុមហ៊ុនវើលដ៍ផប ត្រាវែល-ធួរគ្រុប មានមោទនភាពយ៉ាងក្រៃលែង ដែលត្រូវបានទទួលស្គាល់ជាម្ចាស់ ជ័យលាភីដំណើរកម្សាន្តក្រៅប្រទេសឆ្នើម (The Most Prolific Outbound Tour Operator) ប្រចាំឆ្នាំ២០១៨ ពីក្រសួងទេសចរណ៍ ក្នុងពិធីលៀងសាយភោជន៍ ក្រោយការបើកសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ (Cambodia Travel Mart 2019)  នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។ 

ភាពជោគជ័យនេះ គឺជាសមិទ្ធផលយ៉ាងគាប់ប្រសើរ ដែលក្រុមហ៊ុនទទួលបានពីការគាំទ្ររបស់អតិថិជន។ ឆ្លៀតឱកាសនេះដែរ ក្រុមហ៊ុនវើលដ៍ផប ត្រាវែល-ធួរគ្រុប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលកន្លងមក និងកំពុងគាំទ្រ ហើយថែមទាំងផ្តល់ទំនុកចិត្តលើសេវាកម្មទាំង ផ្នែកដំណើរកំសាន្ត ផ្នែកសំបុត្រយន្តហោះ និងផ្នែកទិដ្ឋាការ ជាដើម។

ក្រុមហ៊ុនវើលដ៍ផប ត្រាវែល-ធួរគ្រុប ឈរលើគោលការណ៍ផ្តល់នូវ គុណភាព និងសេវាកម្ម ជាទីទុកចិត្តរបស់លោកអ្នក។

អត្ថបទដោយ៖ លោក ស៊ឹម យុទ្ធី

 

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.