ក្រុមហ៊ុនអាកាសចរណ៍ EVA Air សហការជាមួយទីភ្នាក់ងារទេសចរណ៍ល្បីៗ ដើម្បីផ្សព្វផ្សាយសំបុត្រយន្តហោះ និងកញ្ចប់ដំណើរកម្សាន្តដ៏កក្រើក

 

កម្មវិធី "The Dream of Travelling" ប្រព្រឹត្តិទៅ នៅថ្ងៃទី 11-12 មករា 2020 នៅផ្សារទំនើបអីុអនម៉ល សែនសុខ ដែលមានការចូលរួមពីសំណាក់ភ្នាក់ងារក្រុមហ៊ុនទេសចរណ៍រួមមាន៖ ក្រុមហ៊ុនទេសចរណ៍ World Pop Travel & Tour, ក្រុមហ៊ុន VLK Royal Tourism, ក្រុមហ៊ុន World Express Tours & Travel និង មានស្ដង់លក់សំបុត្រយន្ដហោះ ដើម្បីទទួលបានការបញ្ចុះតម្លៃសំបុត្រយន្តហោះដល់ទៅ ១៧ ភាគរយ ទៅកាន់រាល់គោលដៅរបស់ EVA Air ទាំងអស់រួមមាន សហរដ្ឋអាមេរិក អឺរ៉ុប អូស្រ្តាលី និងអាស៊ី ទៀតផង

 

ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ តារាចម្រៀង Original Song អ្នកនាង អេដា និង តារាហ្វេសប៊ុល្បីឈ្មោះ លោក ហេង វិសាល ដើម្បីចែករំលែកនូវបទពិសោធន៍ តាមរយៈការហោះហើរជាមួយ EVA Air តាមកៅអីអង្គុយ ប្រភេទ Business Class ក៏ដូចជាការដំណើរកំសាន្តរបស់ពួកគាត់ទៅទីក្រុងប៉ារីស និង តៃប៉ិផងដែរ 

គួរឱ្យដឹងដែរថា EVA Air គឺជាសមាជិក Star Alliance ហើយជាក្រុមហ៊ុនអាកាសចរណ៍ មួយក្នុងចំណោម ក្រុមហ៊ុនអាកាសចរណ៍ទាំង 10 ជុំវិញពិភពលោកដែលទទួលបានកម្រិតផ្កាយ5 SKYTRAX-rated 5-Star

ក្រុមហ៊ុន អាកាសចរណ៍ EVA Air ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1989 ជាក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិឯកជនទីមួយរបស់តៃវ៉ាន់ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Evergreen Group និងជាផ្នែកមួយរបស់ក្រុមហ៊ុនដឹកទំនិញទូទាំងសកល Evergreen Line

 

ក្រុមហ៊ុនអាកាសចរណ៍ EVA Air ដំណើរការដោយយន្តហោះ Boeing និងAirbus ជាង 80គ្រឿងទៅកាន់គោលដៅ អន្តរជាតិជាង 60 គោលដៅទូទាំងទ្វីបអាស៊ី អូសេអានី អឺរ៉ុប និងអាមេរិកខាងជើង ដែលច្រកចេញ ចូលមានដូចជាទីក្រុង Paris ទីក្រុង Taipei ទីក្រុង Los Angeles ទីក្រុង New York ទីក្រុង San Francisco ទីក្រុង Seattle ទីក្រុង Brisbane និង ទីក្រុង Vancouver

 

សូមទស្សនាវីដេអូខ្លីនៃកម្មវិធី តាមរយៈ Link ខាងក្រោមនេះ៖

https://www.facebook.com/watch/?v=2545743858882097

 

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ ផ្នែកដំណើរកំសាន្ត៖ 012 217 789 | 012 317 789 | ផ្នែកសំបុត្រយន្តហោះ៖ 012 227 789 | 012 983 789

អត្ថបទដោយ៖ លោក ស៊ឹម យុទ្ធី

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.