ដំណើរកម្សាន្តម៉ៅយន្តហោះទៅកូរ៉េជាមួយWorld Popឆ្នាំនេះភ្ញៀវថា........

កាលពីថ្ងៃទី ២៣ មករា កន្លងទៅនេះ ក្រុមហ៊ុនវើលដ៍ផបត្រាវែលធួរ គ្រុប បានរៀបចំកម្មវិធីដំណើរកម្សាន្តម៉ៅយន្តហោះ ទៅកាន់ប្រទេសកូរ៉េខាងត្បូងចំនួន ៥ថ្ងៃ  ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

កម្មវិធីដំណើរកម្សាន្តដ៏អស្ចារ្យនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសឲ្យភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្តសាងអនុស្សាវរីយ៍រួមគ្នាជាមួយក្រុមគ្រួសារ ព្រមទាំងទស្សនាតំបន់ទេសចរណ៍ល្បីៗនៅប្រទេសកូរ៉េផងដែរ។

យោងតាមការស្ទង់មតិពីអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ភ្ញៀវទេសចរភាគច្រើន ដែលបានចូលរួម ដំណើរកម្សាន្តលើកនេះ បានបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយ និងសរសើរមិនដាច់ពីមាត់ពីការរៀបចំរបស់ក្រុមហ៊ុន រួមមាន មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ ការញាំុអាហារ តាំងពីថ្ងៃធ្វើដំណើរដំបូងរហូតដល់ថ្ងៃត្រលប់មកវិញ។

សូមជម្រាបផងដែរថា  នេះជាដំណើរកម្សាន្តម៉ៅយន្តហោះលើកទី១ ក្នុងដើមឆ្នាំ ២០២០ ដែលរៀបចំឡើងដោយ ក្រុមហ៊ុនវើលដ៍ផបត្រាវែលធួរគ្រុប និងសហការជាមួយ ក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ ប្រចាំប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា ភ្ញៀវទេសចរដែលមិនទាន់ចូលរួមដំណើរកម្សាន្តលើកនេះ សូមកុំទាន់អាលអស់សង្ឃឹម ព្រោះថាក្រុមហ៊ុនវើលដ៍ផប នឹងមានរៀបចំសេវាកម្មដំណើរកម្សាន្តប្លែកៗជាច្រើនផ្សេងទៀត នាឱកាសបុណ្យទាននាពេលខាងមុខនេះ។

ក្រុមហ៊ុនវើលដ៏ផប ឈរលើគោលការណ៍ផ្តល់នូវសេវាកម្ម ប្រកបដោយគុណភាពជាទីទុកចិត្តរបស់លោកអ្នក។

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ ផ្នែកដំណើរកំសាន្ត៖ 012 317 789/012 217 789 | ផ្នែកសំបុត្រយន្តហោះ៖ 012 983789/012 913789

 

 

 

អត្ថបទដោយ៖ លោក ស៊ឹម យុទ្ធី