បើទៅលេងជប៉ុន កុំភ្លេចកន្លែងដើរលេងទាំង១១នេះ ធានាថាសប្បាយខ្លាំង........

ជប៉ុន​ គឺ​ជា​ប្រទេស​នៃ​គោល​ដៅ​ទេសចរ​ដ៏​សំខាន់​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​ទូទាំង​ពិភពលោក​ដែល​ចង់​ទៅ​ទស្សនា​កម្សាន្ដ។ ហើយប្រសិនជាអ្នកទៅលេងនៅជប៉ុនក្នុងកំឡុង ខែកុម្ភៈ មិនា និងមេសា (ក្នុងរដូវកាលចូលឆ្នាំខ្មែរ) នេះគឺជាពេលវេលាល្អបំផុតសម្រាប់លោកអ្នក ព្រោះវាជារដូវកាលដែលមានការរីកស្គុះស្គាយនៃផ្កាសាគូរ៉ាយ៉ាងស្រស់ស្អាត។

1. ប្រាសាទអូសាកា 

ប្រាសាទ​អូសាកា ត្រូវ​បាន​សាង​សង់​ឡើង​កាល​ពី​ឆ្នាំ ១៥៨៣ ដែល​ជា​កន្លែង​កម្សាន្ដ​ដ៏​ទាក់​ទាញ​មួយ​ក្នុង​ប្រទេស​ជប៉ុន។ ភ្ញៀវទេសចរណ៏​អាច​ទៅ​ដល់​ទី​នោះ​តាម​រយៈ​ស្ថានីយ​រថភ្លើង Osakajokoen។ នៅ​ប្រាសាទ​នេះ មាន​សម្បូរ​បែប​ទៅ​ដោយ​រទេះ​លក់​អាហារ សួន​ច្បារ និងការ​ទស្សនារបាំ​ផ្សេង​ៗ ជា​ពិសេស​នៅ​រដូវ​ផ្កាសាគូរ៉ារីក វាពិតជា​បង្កើត​ឲ្យ​មាន​ភាព​ស្រស់ស្អាតកាន់តែស្អាត​បំផុត។

 

2. ព្រៃឬស្សី 

ព្រៃ​ឫស្សី មានទីតាំងស្ថិត​នៅ​ជាយ​ទីក្រុង Kyoto នៃប្រទេស​ជប៉ុន​ដោយ​គ្រាន់តែចំណាយ​ពេល​ធ្វើ​ដំណើរ​ប្រមាណ ៣០​នាទី​ប៉ុណ្ណោះដើម្បីទៅដល់ព្រៃឬស្សីមួយនេះ។ ភាគ​ច្រើន​នៃ​ភ្ញៀវ​ទេសចរ​ដែលបាន​ទៅ​កម្សាន្ដ​នៅ​ទី​នោះ គឺ​ដើម្បី​ថត​រូប​នៃ​ព្រៃ​ឫស្សី​ដ៏​ស្រស់ស្អាត​មួយនេះ និងស្តាប់​សំឡេង​ធម្មជាតិ​ពី​ក្នុង​ព្រៃ​ដ៏​គួរឲ្យទាក់​ទាញ ជាមួយ​ខ្យល់​អាកាស​ដ៏​ត្រជាក់ស្រស់ស្រាយ។

 

3. ប៉ម Sky Tree ក្នុងទីក្រុងតូក្យូ 

​ប៉ម Sky Tree គឺ​ជា​ប៉ម​ដ៏ល្បី​ស្ថិតនៅ​ក្នុង​ទីក្រុង​តូក្យូ​ដែល​មាន​កម្ពស់​ ៦៣៤​ម៉ែត្រ​ ទៅ​លើ​អាកាស ហើយនៅ​ជាន់​ផ្ទាល់​ដី​នៃ​ប៉ម​នេះ មាន​ផ្សារ​ទំនិញ ភោជនីយដ្ឋាន សារមន្ទីរ និង​អាង​ហែលទឹក។ សម្រាប់ភ្ញៀវ​ទេសចរ​អាច​ឡើង​ទៅ​លេង​នៅ​លើ​ប៉ម​នេះធ្វើការថតរូប ដើម្បី​ផ្ដិតយក​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​នៃ​ទីក្រុង​តូក្យូ​ទាំង​មូល។

 

4. ចម្ការស្រ្តប៊េរី 

ចម្ការ​ស្ត្រប៊េរី Yamamoto ស្ថិត​ក្នុង​តំបន់ Tohoku មាន​ទំហំ​ជាង ៣​ហិកតា​ដែល​ភ្ញៀវ​ទេសចរ​អាច​ទៅ​កម្សាន្ដ​បាន និង​ភ្លក់​រសជាតិ​នៃ​​ស្ត្រប៊េរី​ជប៉ុន។ លើស​ពី​នេះ​ទៀត ក៏​មាន​ហាង​កាហ្វេ ហាង​ស្រា និង​ហាង​នំប៉័ង​ផង​ដែរ ហើយ​ភ្ញៀវ​គ្រាន់​តែ​ចំណាយ​ពេលធ្វើ​ដំណើរ​ពី​ស្ថានីយ​រថភ្លើង Yamashita រយៈ​ពេល ៣​នាទី​ប៉ុណ្ណោះ​ដើម្បី​ទៅ​ដល់​ទីនោះ។

 

5. ភ្នំហ្វូជី​ 

ភ្នំហ្វូជី​ គឺ​ជាភ្នំ​ដ៏​ខ្ពស់​បំផុត​ក្នុង​ប្រទេស​ជប៉ុន​ដែល​មាន​កម្ពស់ ៣,៧៧៦​ម៉ែត្ រ​ហើយ​ជា​ភ្នំ​ខ្ពស់​បំផុត​ទី ៧​នៅ​លើ​ពិភពលោក។ ដើម្បី​ទៅ​ដល់​ទីនោះ​ភ្ញៀវ​ទេសចរ​អាច​ជិះ​រថភ្លើង​ល្បឿន​លឿន​ដ៏​ទំនើប​បំផុត​ដែល​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ចាប់​ពី ២៤០-៣២០​គីឡូម៉ែត្ រ​ក្នុង​មួយ​ម៉ោង។ លើស​ពី​នេះ​ទៀត ភ្ញៀវទេសចរ​ក៏​អាច​ទៅ​កម្សាន្ត នៅរម្មណីដ្ឋាន​ទឹក​ពុះ​ធម្មជាតិ Onsen ដ៏​ល្បី​ល្បាញ ក៏ដូចជា​ទស្សនា​រូប​សំណាក់​ពង​មាន់​ខ្មៅ​នៅ​ក្នុង​ទីក្រុង Hakone ។

 

6. តំបន់អូដាយបា

អូដាយ​បា​ គឺ​ជា​កោះ​សិប្បនិមិត្ត​ដ៏​ធំ​បំផុត​នៅ​ឆ្នេរ​នៃ​ទីក្រុង​តូក្យូ​ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ស្ពាន​ឥន្ទធនូ​ដ៏​ស្រស់ស្អាត។ នៅ​លើ​កោះ​នេះ ភ្ញៀវ​ទេសចរ​អាច​រីករាយជាមួយ​កន្លែង​កម្សាន្ដ​ដ៏​សម្បូរ​បែប​ដូចជា សារមន្ទីរ អគារ​តាំង​ពិពណ៌​សិល្បៈ ស្ពាន​ឥន្ទធនូ ផ្សារ​ទំនើប ទទួលទាន​សាច់អាំង​នៅ​សួនច្បារ និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​ជា​ដើម។ ជា​ពិសេស​នៅ​លើ​កោះ​នេះ ក៏​មាន​រូប​សំណាក់​សេរីភាព​ដ៏​ទាក់ទាញ​ដែល​ភ្ញៀវ​ទេសចរ​ចូលចិត្ត​ទៅ​កម្សាន្ដ​។

 

7. ស្ពានឥន្ទធនូ 

ស្ថិត​នៅ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ស្ពាន​ឥន្ទធនូ​នេះត្រូវ​បាន​សាងសង់​ឡើង ​ដើម្បី​ត​ភ្ជាប់​ទៅ​កាន់​តំបន់​អូដាយបា​ដែល​ជា​ទី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ។ ស្ពាន​នេះ​មាន​ប្រវែង ៧៩៨​ម៉ែត្រ និង​ទទឹង ៤៩​ម៉ែត្រ​ដែល​មាន​ផ្លូវ​ល្បឿន​លឿន ខ្សែ​រថភ្លើង​ឆ្លង​កាត់ និង​ផ្លូវ​អ្នក​ថ្មើរ​ជើង​ផង​ដែរ។ ភ្ញៀវ​ទេសចរ​អាច​ទស្សនា​ភាព​ស្រស់ស្អាត​នៃ​ទីក្រុង និង​ឆ្នេរ​តូក្យូ​ផង​ដែរ។

 

8. សួនកំសាន្តឌីសនីលែន

សួនកំសាន្តឌីសនីលែន (Disney Land) ជាសួនកំសាន្តដ៏ល្បីឈ្មោះ ដែលលោកអ្នកអាចរីករាយជាមួយពិភពសុបិន្ត ពិភពអនាគតកាល ពិភពផ្សងព្រេង ទីក្រុងគំនូរជីវចល ដែលមានល្បែងកំសាន្តរន្ធត់អារម្មណ៏ និងការសំដែងដ៏អស្ចារ្យជាច្រើនដូចជា៖ ចោរសមុទ្រករីបៀនផ្ទះខ្មោច ដំណើរផ្សងព្រេងរបស់ព្រះនាងព្រិលស ភាពយន្ត4D ជិះអាប៉ូឡូ និង Space Mountain។

 

9. ទីក្រុងណាហ្គូយ៉ា 

ណាហ្គូយ៉ា គឺជាទីក្រុងធំជាងគេទី៤នៅប្រទេសជប៉ុនហើយស្ថិតនៅក្នុងតំបន់អាឈីដែលមានមន្តស្នេហ៏នៃប្រទេសជប៉ុន។ ទីក្រុងមួយនេះ ត្រូវគេបានទទួលស្គាលថាជាមជ្ឈមណ្ឌលនៃឧស្សាហ៏កម្មរថយន្តនៅជប៉ុន ហើយលោកអ្នកក៏អាចស្វែងរករោងចក្រដែលល្បីឈ្មោះនៅទីនោះផងដែរដូចជា៖ Toyota, Honda, Mitsubishi...។

 

10. ទីក្រុងសាប៉ូរ៉ូនៃកោះហុកកៃដូ 

សាប៉ូរ៉ូ ជាសួនកម្សាន្ត មួយនៅកោះហុកកៃដូ​នៃប្រទេសជប៉ុន ដែលមានរូបចម្លាក់ព្រិលដ៏ធំៗ ដែលបំភ្លឺជារៀងរាល់ថ្ងៃនៅពេលរសៀល ហើយនៅក្នុងឆ្នាំ ២០២០ នេះផងដែលក៏មានកម្មវិធីមហោស្រពព្រិលសាប៉ូរ៉ូ (The Sapporo Snow Festival) ដែលបានធ្វើឡើងចាប់តាំងតែពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះផងដែរ។

 

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.