ឡូយអស់ទាស់ហ្មង! World Pop ទទួលបានពានរង្វាន់ Top Agent Award ពីក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្ស Qatar Airways......

ក្រុមហ៊ុនទេសចរណ៍វើលដ៍ផប (World Pop Travel) មានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ដែលទទួលបានពានរង្វាន់ Top Agent Award 2020 ពីក្រុមហ៊ុនអាកាសចរណ៍ (Qatar Airways) ក្នុងពិធីដំណើរកម្សាន្តទស្សនកិច្ច (Fam-Trip) ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី 02 ដល់ 05 មិនា 2020 នៅទីក្រុងដូហា នៃប្រទេសកាតា។

ពានរង្វាន់នេះ គឺមិនត្រឹមតែជាការទទួលស្គាល់ដល់ស្នាដៃរបស់ក្រុមហ៊ុនទេសចរណ៍វើលដ៍ផប (World Pop Travel) ប៉ុណ្ណោះទេ តែថែមទាំងស្តែងចេញនូវសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនទាំងពីរ នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន លើការគាំទ្រសេវាកម្មសំបុត្រយន្តហោះ សម្រាប់ដំណើរកម្សាន្តទៅកាន់ទិសដៅនានាជុំវិញពិភពលោក ជាពិសេស ទៅកាន់ប៉ែកអឺរ៉ុប។

លើសពីនេះទៅទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនទេសចរណ៍វើលដ៍ផប ក៏មានរៀបចំកញ្ចប់ដំណើរកម្សាន្ត ទៅកាន់ប្រទេសកាតា នៃតំបន់មជ្ឈឹមបូពា៌ ដែលជាទិសដៅទេសចរណ៍ដ៏ថ្មីស្រឡាង ដោយមានការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងដូហា តាមរយៈក្រុមហ៊ុនអាកាសចរណ៍(Qatar Airways) ផ្ទាល់តែម្តង។ សូមរំលឹកផងដែរថាក្រុមហ៊ុនអាកាសចរណ៍(Qatar Airways) គឺជាក្រុមហ៊ុនវ័យក្មេងជាងគេ និងរីកចម្រើនលឿនបំផុតនៅលើពិភពលោក ដែលបម្រើការដល់ទ្វីបទាំង។ បច្ចុប្បន្ននេះ (Qatar Airways) មានគោលដៅហោះហៅច្រើនជាង 160 កន្លែង ជារៀងរាល់ថ្ងៃ ដោយមានយន្ដហោះផ្ទាល់ខ្លួនស៊េរីទំនើប អមជាមួយកំរិតសេវាកម្មដ៏ល្អឥតខ្ចោះ។

គួរបញ្ជាក់ផងដែរថា នេះជាពានរង្វាន់ឆ្នើមលើកទីដែលក្រុមហ៊ុនទេសចរណ៍វើលដ៍ផប (World Pop Travel) ទទួលបានពីក្រុមហ៊ុនអាកាសចរណ៍ (Qatar Airways) ដែលមានមូលដ្ឋានហោះហើរកណ្តាលចេញពីទីក្រុងដូហា នៃប្រទេសកាតាដ៏ល្បីឈ្មោះ។

ឆ្លៀតឱកាសនេះដែរ ក្រុមហ៊ុនទេសចរណ៍វើលដ៍ផប(World Pop Travel) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលកន្លងមក និងកំពុងគាំទ្រហើយថែមទាំងផ្តល់ទំនុកចិត្តលើសេវាកម្មទាំងដំណើរកំសាន្តសំបុត្រយន្តហោះ និងទិដ្ឋាការជាដើម។

ក្រុមហ៊ុនទេសចរណ៍វើលដ៍ផប ឈរលើគោលការណ៍ផ្តល់នូវ គុណភាព និងសេវាកម្មជាទីទុកចិត្តរបស់លោកអ្នក។

-ចាប់អារម្មណ៍ដំណើរកម្សាន្តទៅកាន់ប្រទេសកាតា !

-សម្រាប់ដំណើរកម្សាន្តសូមទាក់ទងតាមរយៈលេខទូរស័ព្ទ ៖

  • Cellcard ៖ 012 217 789 | 012 317 789
  • ហ្វេសប៊ុក ៖ World Pop Travel & Tour

អត្ថបទ៖ Sim Yuthy