​តិចនិក​ខ្លះ​ៗ​ពី​ការ​ដើរ​កម្សាន្ត​លក្ខណៈSolo Trip​ម្នាក់​ឯង........

 

មុនទៅដើរលេងនៅកន្លែងណាមួយ អ្នកគួរសិក្សា​ស្វែង​យល់​ពី​កន្លែង​ដែល​អ្នក​នឹង​ត្រៀម​ទៅ​ឱ្យ​បាន​ច្បាស់​លាស់​​​ និង​​ដឹង​ពី​តិចនិក​ខ្លះ​ៗ​ពី​ការ​ដើរ​កម្សាន្ត​លក្ខណៈ​ម្នាក់​ឯង Solo Tripដើម្បីជឿជាក់ថាមានសុវត្ថិភាពសម្រាប់ខ្លួនអ្នក។

1.​ គួរ​តែមាន Google Map នៅ​ក្នុង​ទូរស័ព្ទ​ដៃ

​​​​ អ្នក​ពិត​ជា​ត្រូវ​ការ​Google Map​ ណាស់​​ព្រោះ​ថា​វា​អាច​នឹង​ជួយ​អ្នក​ស្វែង​រក​ទីកន្លែង​ដែល​អ្នក​ចង់​ទៅ ដែល​មិន​អាច​ធ្វើ​ឱ្យ​អ្នក​វង្វេង​​ជា​ពិសេស​គឺ​កន្លែង​ស្នាក់​នៅ​ ។​

2.ប្រយ័ត្ន​របស់​ដែល​មាន​តម្លៃ (​កាបូប​ ឬ ទូរស័ព្ទ)​​

មិន​ថា​នៅ​ទី​កន្លែង​ណា​តែងតែ​មាន​មនុស្ស​មិន​ល្អ ដូច​ជា​ចោរ​ឆក់​ជា​ដើម​ ដូច​នេះ​អ្នក​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​កាបូប​ ទូរស័ព្ទ ជាពិសេស​នៅ​ដែល​អ្នក​ដក​ទូរស័ព្ទ​មក​ថត​រូប​ ។

3. ថត​ចម្លង​ឯកសារ​សំខាន់​ៗទុក​

ឯកសារ​សំខាន់​មាន​ដូច​ជា លិខិត​ឆ្លងដែន​ អត្តសញ្ញាណប័ណ្ណ ​ឬក៏​សំបុត្រ​យន្តហោះ​​ ដែល​អ្នក​គួរ​តែ​ថតចម្លង​ទុក​ជៀសវាង​ការ​បាត់​ ឬ​ក៏​ប្រើ​ក្នុង​ករណី​ចាំបាច់​ណា​មួយ​ដោយ​អ្នក​គ្រាន់តែ​អោយ​របស់​ដែល​ថត​ចម្លង​។

4. រក​កន្លែង​ដែល​នឹង​ត្រូវ​ស្នាក់នៅ​ឱ្យ​ហើយ​

សម្រាប់​នារី​ប្រាកដ​ណាស់​ជា​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​កន្លែង​ដែល​ស្នាក់ តែ​ជា​ជម្រើស​ល្អ​អ្នក​គួរ​ជ្រើស​រើស​យក​ការ​ស្នាក់​នៅ​ជា Hotel ​។​ អ្នក​អាច​ជ្រើស​រើស​ប្រភេទ​ Dorm សម្រាប់​នារី​ ឬ​ក៏​ស្នាក់​នៅ​រួម​។

5. វេច​ខ្ចប់​សម្ភារៈ​ដែល​ល្មម​សម្រាប់​ខ្លួន​​ឯង​

​អ្នក​ត្រូវ​កំណត់​ឱ្យ​ឥវ៉ាន់​ដែល​អ្នក​ត្រូវ​យក​ទៅ​ឱ្យ​បាន​ច្បាស់​លាស់​ ហើយ​គួរ​តែ​យក​របស់​ណា​ដែល​​ចាំបាច់​ ប្រសិន​បើ​អ្នក​ដាក់​របស់​ទៅ​ច្រើន​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ពិបាក​ក្នុង​ជញ្ជូន​វា​ទៅ​មក​។

ប្រភព៖ YouTube | Sabay | ប្រែ​សម្រួល៖ chanvutha yin 

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.