តោះ! មកដឹងពីចំណុចពិសេសខ្លះៗមុនពេលទៅលេង ឌូបៃ

ឌូបៃ គឺជាទីក្រុងដ៏ធំ និងស៊ីវីល័យជាងគេនៅក្នុងប្រទេសអារ៉ាប់រួម ដែលជាប្រទេសមួយត្រូវបានមហាជនឱ្យងារថាជាប្រទេសអ្នកមាន។ បច្ចុប្បន្ន ប្រទេសដ៏សម្បូរបែបមួយនេះបានក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់ទីផ្សារអន្តរជាតិ។ តើ ឌូបៃ មានអ្វីពិសេស បានជាធ្វើឱ្យមនុស្សម្នានឹកនាចង់តែទៅលេង?

បើតាមសម្តីរបស់ Tour Leader លោក ជិន សុង៉ែត បានឱ្យដឹងថា ប្រទេសអារ៉ាប់រួមមានចំណុចទាក់ទាញច្រើន ដោយចំណុចពិសេសទីមួយសម្រាប់លោកគឺ ប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធឡូយឆាយ ពោរពេញដោយភាពច្នៃប្រឌិត ហើយក៏មានកន្លែងដើរកម្សាន្ត​ និងថតរូបមិនចេះជិនណាយច្រើនផងដែរ។ ប៉ុន្តែ អ្វីដែលធ្វើឱ្យលោកដកចិត្តបំផុតពេលទៅលេងប្រទេសនេះដំបូងៗនោះគឺ ការជិះសត្វអូដ្ឋ និងជិះឡាន លើវាលខ្សាច់ដ៏ធំល្វើងល្វើយ។ លោកបានសង្កត់ធ្ងន់ដែរថា មិនត្រឹមតែលោកទេ សូម្បីតែភ្ញៀវទេសចរជាច្រើនផ្សេងៗទៀត ក៏ពេញចិត្តនឹងល្បែងកម្សាន្តមួយនេះផងដែរ។ អ្វីដែលកាន់តែគួរឱ្យរំភើបចិត្តមួយទៀតនោះគឺ ការដែលបានទៅទស្សនាកម្សាន្តអាគារដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ប៊ឺច ខាលីហ្វា (Burj Khalifa) ដែលមានកម្ពស់រហូតដល់ ៨២៨ ម៉ែត្រ និង ១៦៣ ជាន់។

ក្រៅពីចំណុចពិសេសខាងលើហើយ ក៏មាន​កន្លែងកម្សាន្តផ្សេងទៀត ដែលលោកអ្នកអាចទស្សនាកម្សាន្ត និងថតរូបលេងបានផងដែរ ដូចជានៅ ភូមិវប្បធម៌គ្លូប៊លវៀលលិច សួនផ្កាអច្ឆរិយៈ Miracle Garden និងសណ្ឋាគារលំដាប់ផ្កាយ ៦ និងផ្កាយ ៨ ដែលជាទីកន្លែងដ៏ស្រស់ស្អាត និងកម្របានឃើញនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។

បើនិយាយពីអាកាសធាតុវិញ ប្រទេសនេះរាងក្តៅបន្តិច ប៉ុន្តែក៏ជាអំណោយផលដែលសម្រាប់ភ្ញៀវទេសចរ ព្រោះយើងអាចទៅលេងបានសឹងគ្រប់រដូវកាល។ ប្រទេសនេះផងដែរក៏អំណោយផលក្នុងការដាំផ្លែល្មើផងដែរ។ ភ្ញៀវទេសចរដែលបានទៅដល់ហើយភាគច្រើននិយមទិញផ្លែឈ្លើមួយប្រភេទនេះទាំងក្រៀម និងស្រស់មកបរិភោគ និងផ្ញើអ្នកផ្ទះផងដែរ។

បើនិយាយពីភាសាវិញ គឺគេប្រើប្រាស់ភាសាអារ៉ាប់ជាភាសាផ្លវូការ ប៉ុន្តែប្រជាជនមួយចំនួនធំក៏គេនិយាយភាសាអង់គ្លេសដែរ អញ្ចឹងប្រសិនបើបងប្អូនមានបំណងចង់ទៅលេង គឺមានភាពងាយស្រួលច្រើនក្នុងការទំនាក់ទំនង ហើយដើម្បីឱ្យកាន់តែងាយស្រួលទៀតនោះ គឺធ្វើដំណើរជាមួយនឹងក្រុមហ៊ុនទេសចរណ៍ វើលដ៍ផប ព្រោះការធ្វើដំណើរជាមួយភ្នាក់ងារទេសចរណ៍បែបនេះ គឺយើងផ្តល់នូវការមើលថែ ដោយយកចិត្តទុកដាក់ តាំងពីពេលចេញដំណើរដំបូង រហូតដល់វិលត្រឡប់មកប្រទេសវិញ៕

រៀបរៀងអត្ថបទដោយ៖ ផលាភ/ សុង៉ែត (Mr.Be)

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.