ហេតុផល ៥ ចំណុចសំខាន់ៗ បង្ហាញថា ម៉ាល់ឌីវ គឺជាតំបន់ទេសចរណ៍ដែលអ្នកមិនគួរមើលរំលង

"ម៉ាល់ឌីវ ឋានសួគ៌​ក្រោម​មេឃ" គឺ​ជា​ងារ​មួយ​ដែល​ទេសចរ​ជា​ច្រើន​និយម​ហៅ ព្រោះ​តែ​សម្រស់​របស់​ប្រទេស​ប្រជុំ​ដោយ​កោះ​មួយ​នេះ តែង​តែ​បង្អួត​ខ្លួន​យ៉ាង​លេច​ធ្លោ​កណ្តាល​មហា​សមុទ្រ​ឥណ្ឌា​ដ៏​ធំ​ល្វើងល្វើយ និង​មិន​ធ្លាប់​ធ្វើ​ឱ្យ​ទេសចរ​ខក​បំណង​ឡើយ​ពេល​បាន​ទៅ​ដល់ ពោល​គឺ​ភ្ញៀវ​ភាគ​ច្រើន​មាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ពិសេសៗ​ទាំង ៥ ដែល​បង្ហាញ​ថា ម៉ាឌីវ ពិត​ជា​កន្លែង​ទេសចរណ៍ ដែល​មិន​គួរ​មើល​រំលង​ឡើយ

 

 

១. ជិវិតបែបសាមញ្ញ ស្ងប់សុខផ្លូវចិត្ត

បើ​និយាយ​ទៅ​ដូច​ជា​មិន​គួរ​ឱ្យ​ជឿ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ទៅ​ដល់​កោះ ម៉ាល់ឌីវ អង្គុយ​លើ​វាល​ខ្សាច់​ស​ក្បុស​ម៉ដ្ឋ​ត្រសុស អម​ដោយ​ទេសភាព​សមុទ្រ​ស្ងប់​ស្ងាត់​ និង​​ពន្លឺ​ព្រះអាទិត្យ​ដែល​ចាំង​ផ្លាត់​ភ្លឺ​ផ្លេក​លើ​ផ្ទៃ​ទឹក​រលក​ពណ៌​ខៀវ​ស្រងាត់ វា​ពិត​ជា​ទិដ្ឋភាព​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ភ្លេច​អស់​ពី​ទុក្ខ​សោក​ដែល​អ្នក​បាន​បៀម​ទុក​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ជិវិត​ប្រចាំ​ថ្ងៃ។ ម៉ាល់ឌីវ អាច​ថា​ជា​ទី​កន្លែង​មួយ​ដែល​ជួយ​ឱ្យ​អ្នក​បាន​សម្រាក​ផ្លូវ​ចិត្ត​យ៉ាង​ស្ងប់​សុខ​បំផុត ជាមួយ​ជីវីត​បែប​សាមញ្ញ​នៅ​លើ​កោះ។

 

 

២. ទិដ្ឋភាពចម្រុះពណ៌នៃសត្វសមុទ្រ

ម៉ាល់ឌីវ គឺ​ជា​​ដែន​សមុទ្រ​មួយ​ដែល​ល្បី​ខ្លាំង​ពី​សោភ័ណ្ឌ​ភាព​ចម្រុះ​នៃ​សត្វ​សមុទ្រ​ដ៏​ស្រស់ស្អាត និង​គួរ​ឱ្យ​ស្រឡាញ់។ នៅ​ក្នុង​នោះ​ដែរ ពេល​ដែល​អ្នក​ចុះ​ហែល​ទឹក​លេង អ្នក​អាច​ធ្វើ​ការ​ជ្រមុជ​មើល​ផ្កា​ថ្ម អណ្តើក​សមុទ្រ ជាពិសេស​គឺ​ប្រភេទ​ត្រីឆ្លាម reef shark ដែល​ជា​ឆ្លាម​សមុទ្រ​ស្លូត និង​មិន​ផ្តល់​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ប្រសិន​បើ​យើង​បាន​យល់​ដឹ​ងពី​វា​ច្បាស់។ ក្រៅ​ពី​នេះ អ្នក​ក៏​អាច​មើល​ឃើញ​នូវ​ប្រភេទ​សត្វ​សមុទ្រ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត ដែល​ផ្សារ​ភ្ជាប់​អ្នក​នឹង​ធម្មជាតិ​ដ៏​កំរ​បាន​ឃើញ​នៅ​ក្នុង​តំបន់​សមុទ្រ​នានា​ផង​ដែរ។

 

 

៣. វប្បធម៌បែបសាមញ្ញ តែស្រស់ស្អាត

ប្បធម៌​របស់​ប្រទេស​មួយ​នេះ​គឺ​ពិត​ជា​រីករាយ ដោយ​ពួកគេ​និយម​ប្រើប្រាស់​ការ​ទំនាក់ទំនង​ដ៏​ពេញនិយម តាម​រយៈ​តន្ត្រី និង​ការ​រាំ។ បើ​ទៅ​ដល់​ហើយ កុំ​ភ្លេច​រង់ចាំ​ទស្សនា​សិល្បះ​របំា​បែប​ប្រពៃណី Bodu Beru performance ដ៏​ពេញ​និយម​នៅ​លើ​កោះ ម៉ាល់ឌីវ ដែល​ជា​ធម្មតា គេ​នឹង​សម្តែង​នា​ពេល​ល្ងាច លើ​ឆ្នេរ​សមុទ្រ​តែ​ម្តង។ អ្នក​អាច​ទស្សនា និង​សាកល្បង​រាំ​លេង​កម្សាន្ត​ជាមួយ​អ្នក​ស្រុក​ភូមិ​គេ ក៏​ជា​ការ​សប្បាយ​ម្យ៉ាង​ដែរ។

 

 

៤. ថតរូបអនុស្សាវរីយ៍

ជាមួយ​នឹង​ឆ្នេរ​ខ្សាច់​សក្បុស ទឹក​សមុទ្រ​ខៀវស្រងាត់ អមជាមួយនឹង​ផ្ទៃ​មេឃ​ស្រឡះ រំលេច​ដោយ​ពន្លឺ​ភ្លឺ​ចែងចាំង គឺ​ជា​ធាតុ​អាកាស​ដល់​អំណោយផល​មួយ​សម្រាប់​អ្នក​ដែល​និយម​ថត​រូប ជា​ពិសេស​នៅ​តាម​កោះ​ដែល​ស្វាគមន៍​ទេសចរ​នីមួយៗ​គឺ​សុទ្ធ​តែ​ត្រូវ​បាន​តុបតែង​យ៉ាង​ស្រស់​ស្អាត មិនថា​អ្នក​ថត​នៅ​ជ្រុង ក៏​អាច​ផ្តិត​យក​ផ្ទៃ Background ដែល​ពោរពេញ​ដោយ​ភាព​ទាក់ទាញពី​ធម្មជាតិ​ផងដែរ។

 

 

៥. ល្បែងកម្សាន្តក្នុងទឹក

អ្វី​ដែល​កាន់​តែ​ពិសេស ប្រសិន​បើ​អ្នក​ទៅ​ស្នាក់​នៅ Club Med Kani & Club Med Finolhu លោក​អ្នក​ក៏​អាច​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​លេង​កីឡា​ក្នុង​ទឹក​ជា​ច្រើន​ដូចជា៖

• Flying trapeze

• Snorkeling

• Sailing

• Kayaking

• Aqua Fitness

• Yoga

• Table Tennis

• Badminton

• Beach Soccer

• Beach Volleyball

• Fitness Class

• Water Polo

• Gym with cardio machines and weights

• Cooking classes & demonstration

• Board games

• Nightly shows

• Overwater swing

 

អ្វីដែលកាន់តែពិសេស ប្រសិនបើអ្នកប្រើប្រាស់​កញ្ចប់​សេវា​របស់​ក្រុមហ៊ុន​ទេសចរណ៍ វើលដ៍ ផប លោក​អ្នក​នឹង​ទទួល​បាន​សេវា​កម្ម​ប្រកប​ដោយ​គុណភាព ព្រម​ជាមួយ​នឹង​តម្លៃ​សមរម្យ​ផងដែរ៕

 

 

រៀបរៀងអត្ថបទដោយ៖ ផលាភ

 

 

 

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.