កន្លែងស្រស់ស្អាតទាំង ១១​ ដែលអ្នកអាចគយគន់ផ្កា ធូលីប បានយ៉ាងត្រជាក់ភ្នែក

ធូលីប គឺជាប្រភេទផ្កាម្យ៉ាងដែលដុះក្រាលលើដី និងកកើតចេញពីមើម ដូចជាប្រភេទ មើមការ៉ុត ឬមើមឆៃថៅជាដើម។ សម្រាប់ប្រទេសមួយចំនួន នៅពេលផ្កាធូលីបចាប់ផ្តើមរីក គឺបង្ហាញថា រដូវផ្ការីកបានឈានចូលមកដល់ហើយ ដោយវានឹងរីកនៅពាក់កណ្តាលខែមីនា និងចាយសម្រស់កាន់តែខ្លាំង នៅពាក់កណ្តាលខែ មេសា រហូតដល់ដើមខែ ឧសភា។

អ្វីដែលគួរឱ្យកត់សម្គាល់សម្រាប់ទេសចរ គឺ​ផ្កាមួយប្រភេទនេះមានភាពចម្រុះទៅដោយពណ៌ល្អគន់ (warm colours) រហូតដល់ទៅ 10 ពណ៌ ដូចជា៖ ពណ៌ស ពណ៌​ក្រហម ពណ៌សាច់ លឿង ផ្កាឈូក ផ្កាឈូកចាស់ ទឹក​ក្រូច ស្វាយ ស្វាយក្រម៉ៅ និងបៃតងជាដើម។

និយាយដល់ផ្កាធូលីប គឺគេតែងតែនឹកដល់ប្រទេសហូឡង់មុនគេ ព្រោះប្រទេសនេះបានធ្វើការដាំដុះ និងនាំចេញប្រភេទផ្កាមួយនេះច្រើនជាងគេ (ជិត ៣ ពាន់លានក្នុងមួយឆ្នាំ)។​ ដូច្នេះ បើអ្នកចង់ទៅគយគន់សម្រស់ផ្កាធូលីបបានត្រជាក់ភ្នែក អ្នកអាចជ្រើសរើសប្រទេសហូឡង់ជាគោលដៅបន្ទាប់សម្រាប់ដំណើរកម្សាន្តរបស់អ្នក។

ខាងក្រោមនេះគឺជាទីកន្លែងល្អបំផុត សម្រាប់ទស្សនាផ្កាធូលីប នៅក្នុងប្រទេសហូឡង់។

1. Noordwijk, South Holland

2. Lisse, South Holland

3. Keukenhof, Lisse, South Holland

4. Amsterdam, North Holland

5. Haarlem, North Holland

6. Noordoostpolder, Flevoland

ចំពោះនៅខាងប៉ែកអាស៊ីយើង ក៏មានប្រទេសមួយចំនួនដែរ ដែលធ្វើការដាំដុះផ្កាធូលីប ទៅតាមតំបន់ដែលអំណោយផល និងរដូវកាល ប៉ុន្តែវាអាចនឹងខុសប្លែកបន្តិចពីប៉ែកអឺរ៉ុប។ ប្រទេសទាំងនោះមាន ដូចជា៖

1. Tulips in Taean, South Korea

2. Tulips in Srinagar, India

3. Tulips in Tonami, Japan

4. Tulips in Istanbul, Turkey

5. Tulips in Beijing, China

 

រៀបរៀងអត្ថបទដោយ៖ ផលាភ