កោះតៃវ៉ាន់ បង្អួតសម្រស់នារដូវផ្ការីក ស្អាតដូចផ្ទាំងគំនូរ

 

កោះតៃវ៉ាន់ជាតំបន់ទេសចរណ៍មួយ ដែលត្រូវបានគេចាត់ទុកថា មានទេសភាពស្រស់ស្អាតខ្លាំង នារដូវផ្ការីក ចាប់ពីខែមីនា ដល់ខែឧសភា។

ប៉ុន្តែក្នុងអំឡុងពេលបីខែនេះ ខែមេសា គឺជាវេលាដ៏ល្អបំផុតមួយ សម្រាប់ទេសចរធ្វើដំណើរកម្សាន្តជាលក្ខណះ Outdoor ។ សម្រាប់ពេលថ្ងៃ អាកាសធាតុពិតជាអំណោយផល ដោយមានកម្រិតសីតុណ្ហភាពចាប់ពី 18°C ដល់ 28°C ពោលគឺមិនត្រជាក់ពេក ហើយក៏មិនក្តៅពេក បើបានដើរលេងកម្សាន្តតាមតំបន់ទេសចរណ៍នានា គឺសប្បាយរីករាយខ្លាំងមែនទែន។

ខាងក្រោមនេះគឺជាភាពទាក់ទាញរបស់កោះតៃវ៉ាន់ ដែលប្រិយមិត្តមិនគួរមើលរំលង សម្រាប់ដំណើរកម្សាន្តឆ្លងប្រទេស។

1.   គយគន់ផ្កាសាគូរ៉ា នៅក្នុងតំបន់ភ្នំអាលីសាន

តំបន់ភ្នំអាលីសាន គឺជាតំបន់ទាក់ទាញទេសចរដ៏មានប្រជាប្រិយភាពបំផុត ព្រោះតំបន់នេះត្រូវបានគ្របដណ្តប់ដោយដើមផ្កាសាគូរ៉ារាប់ពាន់ដើម និងរីកស្គុសស្គាយព្រមគ្នា នារដូវផ្ការីករៀងរាល់ឆ្នាំ។

2.   ទស្សនាចំការតែ និងភ្លក្សរសជាតិតែដ៏ល្បីប្រចាំតំបន់

ក្រៅពីទស្សនាផ្ទាំងទស្សនីយភាព ដ៏រស់រវើកដូចផ្ទាំងគំនូរផុស នារដូវផ្ការីកហើយនោះ តំបន់ភ្នំមួយនេះគឺជាកន្លែងដែលល្បីល្បាញរឿងដាំតែគុណភាពផងដែរ ជាពិសេសគឺតែអ៊ូឡុង ដែលមានប្រជាប្រិយភាពក្នុងចំណោមអ្នកនិយមបរិភោគទឹកតែក្នុងស្រុក ក៏ដូចជាជុំវិញពិភពលោក។

3.   សកម្មភាពផ្សេងៗ ដែលបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់ទេសចរ

ក្រៅពីសកម្មភាពចម្បងខាងលើហើយនោះ កោះតៃវ៉ាន់ក៏មានអ្វីពិសេសជាច្រើនទៀតសម្រាប់ស្វាគមន៍ទេសចរយ៉ាងកក់ក្តៅផងដែរ ដូចជា លេងទឹកសមុទ្រនៅតាមឆ្នេរល្បីៗផ្សេងៗដូចជា FulongWaiaoBaishawan, និង Dawulun។ មួយវិញទៀត ទេសចរក៏អាចដើរផ្សងព្រេងតាមព្រៃភ្នំ ត្រាំទឹកក្តៅ មើលអំពិលអំពែក ទស្សនាសួនផ្កាធូលីប និងចូលរួមកម្មវិធីបុណ្យប្រពៃណីជាច្រើន ដែលឆ្លុះបញ្ចាំងពីទំនៀមទំលាប់នៃការរស់នៅរបស់ប្រជាជននៅក្នុងតំបន់ ដែលមានភាពខុសប្លែកច្រើនពីប្រទេសយើងច្រើនគួរសម។

តើកោះតៃវ៉ាន់អាចជាគោលដៅទេសចរណ៍បន្ទាប់របស់អ្នកដែរ ឬទេ?

ប្រភព៖ hoponworld

អត្ថបទដោយ៖ ផលាភ

 

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.