អគារខ្ពស់ៗកប់ពពកដ៏ល្បីល្បាញទាំង5នៅទ្វីបអាសុី​

ចំនួនប្រជាជននៅលើពិភពលោកចេះតែមានការកើនឡើងដែលជម្រុញអោយមានសន្ទុះនៃការសាងសង់សំណង់អគារក៏កើនឡើងដើម្បីដើម្បីអោយសមស្របទៅតាមតម្រូវការផងដែរ។​ក៏ដូចគ្នាផងដែរនូវការរចនាម៉ូតនៃសំណង់អគារទាំងនោះគឺមានភាពស្រស់ស្អាតនឹងប្លែកៗពីគ្នារបស់អគារនីមួយៗ។

លើសពីនេះទៀតនោះ,​រាល់អគារខ្ពស់ៗទាំងនោះក៏ជានិមិត្តរូបដែលតំណាងអោយប្រទេសរបស់ពួកនិងបង្ហាញពីសក្កានុពលសេដ្ជកិច្ចខ្លាំងនិងវឌ្ឍនភាពនៃបច្ចេកវិទ្យា។​ខាងក្រោមនេះគឺជាឈ្មោះអគារខ្ពស់កប់ពពកទាំង5៖

1​ អគារ Burj Khalifa, Dubai ប្រទេសអារ៉ាប់រួម

ស្ថាបត្យករ​៖​ Skidmore, Owings & Merrill

វិស្វករ៖ Bill Baker

កំពស់៖​828ម៉ែត្រនិង​163​ជាន់

បញ្ចប់ការសាងសង់នៅឆ្នាំ2010

អគារនេះនៅតែឈរលេខរៀងទីមួយជាអគារដែលមានកំពស់ខ្ពស់ជាងគេនៅលើពិភពលោកដែលស្ថិតនៅប្រទេសអារ៉ាប់រួម​។នៅក្នុងអគារដ៏ខ្ពស់មួយនេះគឺមិនត្រឹមតែជាលំនៅឋាន ការិយាល័យ​ ប៉ុនណោះទេគឺមានសណ្ឋាគារដ៏ប្រណិតៗលំដាប់អភិជនថែមទៀតផងដែលមានទីតាំងនៅជាន់ទី124។

Burj Khalifa | Height, Architect, Top Floor, & Facts | Britannica

 

2. អគារ Shanghai Tower, នៅទីក្រុងសៀងហ៊ៃ,ប្រទេសចិន

ស្ថាបត្យកម្ម៖ Gensler

កម្ពស់​៖​632ម៉ែត្រនិង128ជាន់

បញ្ចប់ការសាងសង់នៅឆ្នាំ2015

អគារ Shanghai Tower គឺជាអគារដែលខ្ពស់ជាងគេនៅក្នុងប្រទេសចិន។​​នៅក្នុងអគារដ៏ខ្ពស់ស្កឹមស្កៃទាក់ទាញប៉ុនណោះទេក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មទិញទំនិញដ៏ច្រើនសម្បូរបែប សារមន្ទីរ ភោជនីយដ្ឋានលំដាប់ រួមទាំងមានសណ្ឋាគារលំដាប់ផ្កាយ5ដ៏ល្បីឈ្មោះHyatt Shanghai ផងដែរ។

 

3. អគារ Makkah Clock Royal Tower,Mecca, Saudi Arabia

ស្ថាបត្យកម្ម៖ SL Rach and Dar al Handasah Shair & Partners

កម្ពស់​៖​601ម៉ែត្រនិង120ជាន់

បញ្ចប់ការសាងសង់នៅឆ្នាំ2012

អគារ Makkah Clock Royal Tower​ គឺជាអគារដែលសាងសង់ឡើងតំណាងអោយប៉មនាឡិកាដែលខ្ពស់ជាងគេអមដោយសណ្ឋាគារខ្ពស់ទាំង7ដែលស្ថិតនៅជិតវិហារឥស្លាមធំជាងគេលើពិភពលោកផងដែរ។ អគារ Makkah Clock Royal Tower មានដូចជាលំនៅឋាន​ មណ្ឈមណ្ឌលពាណិជ្ជកម្ម អាផាតមិន​និងមានទីលានដ៏ធំជាងគេសម្រាប់អ្នកកាន់សាសនាឥស្លាមថ្វាយបង្គំ។

10 Tallest buildings in Asia - Sheet11

 

4​ អគារ Ping An International Finance Center,​ នៅទីក្រុងសិនជិន ប្រទេសចិន

ស្ថាបត្យករ​៖​ KPF, Arup (Sustainability), AECOM (Landscape)

កំពស់៖​ 599ម៉ែត្រនិង​115​ជាន់

បញ្ចប់ការសាងសង់នៅឆ្នាំ2017

អគារ Ping An International Finance Center គឺជាអគារដែលខ្ពស់ជាងគេនៅទីក្រុងសិនជិនខេត្តក្វាងទុងប្រទេសចិន​។​អគារនេះ

 

10 Tallest buildings in Asia - Sheet12

 

5​អគារ Lotte World,​ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ

ស្ថាបត្យករ​៖​ KPF

កំពស់៖​ 554ម៉ែត្រនិង​123​ជាន់

បញ្ចប់ការសាងសង់នៅឆ្នាំ2017

អគារ Lotte World សាងសង់ដើម្បីបង្អួតសម្រស់ស្រស់ឆើតឆាយនៅក្រុងទីក្រុងសេអ៊ូល។ អគារនេះសាងសង់ឡើងលាយបញ្ចូលចម្រុះគ្នាដូចជាទីលំនៅឋានទំនើប អគារការិយាល័យ​ សណ្ឋាគារលំដាប់ផ្កាយផងដែរ។​ 

10 Tallest buildings in Asia - Sheet15