តើលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជាអាចធ្វើដំណើរទៅកាន់ប្រទេសណាខ្លះដោយពុំចាំបាច់ស្នើរសុំ...?

 

ការធ្វើដំណើរពីប្រទេសមួយទៅកាន់ប្រទេសមួយទៀតក្នុងគោលបំណងដំណើរកម្សាន្ត ទៅលេងក្រុមគ្រួសារ បងប្អូន​ ដោយស្របតាមច្បាប់អាកាសចរណ៍។ ​យ៉ាងណាមិញតាមប្រទេសមួយចំនួនដែលតម្រូវលោកអោយអ្នកត្រូវស្នើរសុំទិដ្ឋការឬក៏ពុំចាំស្នើរគឺអាស្រ័យទៅតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរក្នុងលក្ខខណ្ឌណាមួយ។

តើលិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាយើងអាចធ្វើដំណើរបានប៉ុន្មានប្រទេសដោយពុំចាំបាច់ស្នើរសុំទិដ្ឋការ?

ខាងក្រោមនេះគឺជាប្រទេសទាំង12 ដែលពុំចាំបាច់តម្រូវអោយលោកអ្នកស្នើរសុំទិដ្ឋការមានដូចជាប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសមួយចំនួនព្រមទាំងរយៈពេលស្នាក់នៅដូចខាងក្រោម៖

1 ប្រទេសសិង្ហបុរី ស្នាក់នៅបានរយៈ30ថ្ងៃ

2 ប្រទេសថៃ ស្នាក់នៅបានរយៈ14ថ្ងៃ

3 ប្រទេសវៀណាណាម ស្នាក់នៅបានរយៈ30ថ្ងៃ

4 ប្រទេសប្រ៊ុយណេ ស្នាក់នៅបានរយៈ14ថ្ងៃ

5 ប្រទេសភីលីពីន ស្នាក់នៅបានរយៈ30ថ្ងៃ

6 ប្រទេសឥណ្ឌូណេសុី ស្នាក់នៅបានរយៈ30ថ្ងៃ

7 ប្រទេសម៉ាឡេសុី ស្នាក់នៅបានរយៈ30ថ្ងៃ

8 ប្រទេសភូមា ស្នាក់នៅបានរយៈ14ថ្ងៃ

9 ប្រទេសឡាវ ស្នាក់នៅបានរយៈ30ថ្ងៃ

10 ប្រទេសប៉ាណាម៉ា ស្នាក់នៅបានរយៈ90ថ្ងៃ

12 ប្រទេសដូមីណិច ស្នាក់នៅបានរយៈ 21ថ្ងៃ

13 ប្រទេសហៃទី ស្នាក់នៅបានរយៈ90ថ្ងៃ

14 ប្រទេសអេក្វាដ័រ ស្នាក់នៅបានរយៈ90ថ្ងៃ