គម្រោងសាងសង់សួនកម្សាន្តAmercan Heartland Theme Park នៅរដ្ឋអូក្លាហូម៉ាដែលមានទឹកប្រាក់រហូតដល់ទៅ....

យោងតាមប្រភពចុះផ្សាយរបស់ការសែតThe Journal Record​ កាលពីថ្ងៃពុធ ខែកក្កដា ឆ្នាំ2023 នេះបានលើកឡើងថាសួនកម្សាន្តDisneyland American Heartland Theme Park Resort នេះបើកការសាងសង់នៅឆ្នាំ2023នេះហើយនឹងបើកអោយមានការចូលលេងកម្សាន្តនៅឆ្នាំ2026 មានគម្រោងសួនកម្សាន្តនេះមានតម្លៃជិត2ពាន់លានដុល្លាដែលឋិតនៅរដ្ឋអូក្លាហូម៉ា​ សហរដ្ឋអាមេរិច។

សួនកម្សាន្តAmerican Heartland នេះមានទំហំផ្ទៃដីដល់ទៅ125ហិចតា ដែលមានទំហំស្មើរនឹងDisneylandឬMagic KingdomនៅDisney World. លោកKristy Adamsជានាយកប្រតិបត្តិផ្នែកលក់និងទីផ្សារបានថ្លែងថា៖យើងមានអារម្មណ៍ថាគម្រោងនេះនឹងក្លាយជាការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តនៅតំបន់នេះ។

លោកAdams មានប្រសាសន៍ប្រាប់អ្នកសារព័ត៏មានថា៖ គោលដៅរបស់យើងនឹងទាក់ទាញភ្ញៀវចូលមកទស្សនាជាង២លានក្នុង1ឆ្នាំ។ ហើយឧទ្យានកម្សាន្តនេះកំពុងសាងសង់ផ្ទះលំហែចំនួន300ខ្នងបូករួមនឹងសណ្ឋាគារចំនួន300បន្ទប់ផងដែរ។

American Heartland Theme Park and Resort: Everything to Know

Photo credit : Google Image.