ការដាក់បង្ហាញការតាំងពិព័រណ៏ទេសចរណ៏ឥណ្ឌូនេសុីនៅមហាសន្និបាតកោះពេជ្រ

នាព្រឹកថ្ងៃទិ04​ខែសីហា​ឆ្នាំ2023នេះ​ក្រុមហ៊ុនទេសចរណ៍មានក្តីសោមនស្សរីករាយក្នុងការចូលរួមជាភ្ញៀវកិត្តិយស«​​​ការផ្សព្វផ្សាយពាណិជ្ជកម្មនិងទេសចរណ៍ឥណ្ឌូនេសុីលើកទី14» ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជនរបស់ប្រទេសទាំង2និងកាន់តែជិតស្និតរវាងប្រជាជនឥណ្ឌូនេសុីនិងប្រជាជនកម្ពុជាផងដែរ។

ដើម្បីចូលរួមចំណែកក្នុងការដាក់បង្ហាញការតាំងពិព័រណ៍ទេសចរណ៍ឥណ្ឌូនេសុីនៅមហាសន្និបាតកោះពេជ្រដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ វើលដ៍ផប ក៏បានដាក់ស្តង់ដើម្បីតាំងបង្ហាញពីសេវាកម្មដំណើរកម្សាន្តទៅកាន់ប្រទេសឥណ្ឌូនេសុីនិងដំណើរកម្សាន្តទៅកាន់កោះបាលីជាមួយនឹងតំលៃពិសេសដែលពុំធ្លាប់មានពីមុនមក។ 

ការដាក់តាំងបង្ហាញពិធីតាំងពិរព័ណ៌នេះផងដែរក៏មានការផ្សព្វផ្សាយទេសចរណ៏ ការផ្គូរផ្គងអាជីវកម្មនិងមានព្រឹត្តិការណ៍ជាច្រើនដូចជា៖ ការប្រកួតធ្វើម្ហូប ការប្រកួតច្រៀងខារ៉ាអូខេ ការដាក់បង្ហាញសម្លៀកបំពាក់ប្រពៃណីឥណ្ឌូនេសុី តន្រ្តី និងសម្តែងរបាំ ហ្គេមនិងការឆ្លើយសំនួររករង្វាន់ជាច្រើនទៀត។ 

May be an image of 9 people and text

May be an image of 5 people and text

May be an image of 4 people and text

May be an image of 3 people and text