តើលិខិតឆ្លងដែនជាប់ជាចំណាត់ថ្នាក់ដែលមានឥទ្ធិពលជាងគេនៅឆ្នាំ2023មានប្រទេសណាខ្លះ?

Henley Passport Index: Singapore Tops List, Thailand At 64th Spot

 

ការប្រកួតប្រជែងគ្នាលិខិតឆ្លងដែនសម្រាប់ឆ្នាំ2023មានការផ្លាស់ប្តូរខ្លាំងដោយផ្អែកទៅតាមសក្កានុពលនៃប្រទេសទាំងនោះ។ តែអ្វីដែលប្រែប្រួលខ្លាំងនោះគឺអស់រយៈ5ឆ្នាំកន្លងមកហើយដែលប្រទេសជប៉ុន បានឈរនៅជាចំណាត់ថ្នាក់លេខ1 ដែលជាលិខិតឆ្លងដែនដែលមានឥទ្ធិពលខ្លាំងជាងគេនៅលើពិភពលោក។ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ន​នេះជប៉ុនលែងឈរក្នុងតារាងចំណាប់ថ្នាក់លេខ1ដែលមានលិខិតឆ្លងដែនដែលមានឥទ្ធីពលជាងគេទៀតហើយ។​

ខាងក្រោមនេះជាតារាងលំដាប់លេខរៀងរបស់ប្រទេសដែលមានលិខិតឆ្លងដែនដែលមានឥទ្ធិពលនៅឆ្នាំ2023៖

1 លិខិតឆ្លងដែនប្រទេសសិង្ហបុរី (ធ្វើដំណើរបាន197ប្រទេសដោយពុំចាំបាច់ស្នើទិដ្ឋាការ)

2 លិខិយឆ្លងដែនប្រទេសអាល្លឺម៉ង អុីតាលី​ និងប្រទេសអេស្ប៉ាញ (ធ្វើដំណើរបាន190 ប្រទេសដោយពុំចាំបាច់ស្នើទិដ្ឋាការ)

3 លិខិតឆ្លងដែនប្រទេសអូទ្រីស ប្រទេសហ្វាំងឡង់ ប្រទេសបារាំង ប្រទេសជប៉ុន ប្រទេសលុចសំបួរ, កូរ៉េខាងត្បូង, ស៊ុយអែត (ធ្វើដំណើរបាន189 ប្រទេសដោយពុំចាំបាច់ស្នើទិដ្ឋាការ )

4 លិខិតឆ្លងដែនប្រទេសដាណឺម៉ាក អៀរឡង់ ប្រទេសហូឡង់ និងចក្រភពអង់គ្លេស​ (ធ្វើដំណើរបាន188 ប្រទេសដោយពុំចាំបាច់ស្នើទិដ្ឋាការ)

5 លិខិតឆ្លងដែនប្រទេសប៊ែលហ្សិច សាធារណៈរដ្ឋឆែក ប្រទេសម៉ាល់តា, ប្រទេសញ៉ូសេលែន, ប្រទេសណ័រវ៉េ, ប្រទេសប័រទុយហ្គាល់​ (ធ្វើដំណើរបាន187 ប្រទេសដោយពុំចាំបាច់ស្នើទិដ្ឋាការ)