សម្រស់ដ៏ស្រស់ស្អាតតាមរដូវកាលនិមួយៗនៅកោះណាមីប្រទេសកូរ៉េ

Nami Island] Nami Island + Seoraksan Mountain Oneday Tour - Seoul PASS

កោះណាមីគឺជាគោលដៅទេសចរណ៏មួយយ៉ាងល្បីល្បាញនៅប្រទេសកូរ៉េខាងត្បូង។លោកអ្នកដឹងហើយថាប្រទេសកូរ៉េខាងត្បូងស្ថិតនៅក្នុងទ្វីបអាសុីយើងដែលមានភាពល្បីល្បាញនិងត្រូវបានគេស្គាល់ច្រើនតាមរយៈចំរៀងK-Popល្បីៗ,​ម្ហូប,​ប្រាសាទបុរាណ​ជាច្រើនផងដែរ។ហើយជាពិសេសលោកអ្នកក៏តាមដានរឿងភាគបែបមនោសច្ចេតនាជាច្រើនមកហើយក៏ទៅលេងនៅប្រទេសកូរ៉េញឺកញាប់ដែរហើយព្រមទាំងទៅទស្សនាតំបន់ទេសចរណ៍ស្អាតៗនិងទាក់ទាញជាច្រើនហើយអ្វីដែលលោកអ្នកមិនដែលរំលងនោះគឺកោះណាមីគឺជាកោះដ៏ស្រស់ស្អាតដាច់គេនៅប្រទេសកូរ៉េហើយក៏នៅជិតទីក្រុងសេអ៊ូលផងដែរ។ប្រសិនបើលោកអ្នកបានទៅទស្សនាកោះនេះតាមរដូវកាលទៀតនោះគឺកាន់តែពិសេសនិងទទួលបានអារម្មណ៍ដែលមិនអាចបំភ្លេចបាន។

កោះណាមីមានសម្រស់ស្រស់ស្អាតទៅតាមអាកាសធាតុទាំង4រដូវកាល​ដូចជារដូវស្លឹកឈើជ្រុះ​​ រដូវស្លឹករងា រដូវក្តៅ និងរដូវផ្ការីក។​ 

1 ទេសភាពនាពេលរដូវក្តៅ

នៅរដូវក្តៅដើមឈើនៅកោះណាមីចាប់ផ្តើមប្រែខៀវខ្ចីយ៉ាងស្រស់ត្រកាល​ធ្វើអោយទេសភាពស្រស់ស្អាតបែបរូម៉េនទិចសម្រាប់អ្នកដំណើរដើរកម្សាន្តថតរូបយ៉ាងរីករាយ។ទោះបីជារដូវក្តៅមែនក៏ប៉ុន្តែចំណែកឯអាកាសធាតុវិញមានសីតុណ្ហភាពត្រឹមតែ​21-26​​អង្សារតែប៉ុនណោះមិនក្តៅខ្លាំងនោះឡើយ។​

209 Spring Nami Island Stock Photos - Free & Royalty-Free Stock Photos from  Dreamstime

Photo credit to: Google Image

2 រដូវផ្ការីក

បើក្រឡេកមកមើលរដូវផ្ការីកនៅកោះណាមីវិញ​ដើមឈើ​ផ្កា​ចាប់ផ្តើមរីកបង្អួតខ្លួនតាមដងផ្លូវប្រែទៅជាព៌ណផ្កាឈូកទៅវិញ​ដែលធ្វើអោយសម្រស់ដើមឈើអមតាមដងផ្លូវកាន់តែទាក់ទាញខ្លាំងទៅទៀត។​លោកអ្នកក៏អាចមើលសម្រស់ផ្ការីកចាប់ពីដើមខែមេសាដល់ពាក់កណ្តាលខែមេសាផងដែរ។​ចំណែកឯអាកាសធាតុវិញមានខ្យល់បក់មករំភើយៗប៉ះខ្លួនលោកអ្នកធ្វើអោយមានអារម្មណ៏ថាដូចកំពុងដើរក្នុងសុបិន្តយ៉ាងដូច្នោះ។​

Free Photo | Beautiful girl with pink leaves in nami island, south korea

Photo credit to: Google Image

3​ រដូវស្លឹកឈើជ្រុះ

ពេលវេលាដែលស្រស់ស្អាតនៅកោះណាមីគឺរដូវស្លឹកឈើជ្រុះព្រោះវាបានធ្វើអោយទេសភាពនៅកោះណាមីប្រែទៅដូចជាក្រាលមាសតាមដងផ្លូវអញ្ចឹងដោយសារតែស្លឹកឈើប្រែព៌ណមាស។​អ្នកដំណើរអាចទស្សនីភាពដ៏ស្រស់ស្អាតនារដូវស្លឹកឈើជ្រុះនេះចាប់ពីពាក់កណ្តាលខែកញ្ញារហូតដល់ខែវិច្ឆិកា។​ចំណែកឯអាកាសធាតុវិញផ្ទៃមេឃស្រឡះព្រមជាមួយអាកាសធាតុត្រជាក់តិចៗ។គន្លឹះខ្លះៗ៖លោកអ្នកអាចស្លៀកសម្លៀកបំពាក់អ្វីក៏បានទៅតាមចំណង់ចំណូលចិត្ត។

Exploring Nami Island in Autumn: Travel Guide - Onebluehat

Photo credit to: Google Image

4 រដូវរងា

រដូវរងាឬភាគច្រើនគេតែងតែហៅសាមញ្ញៗថាខែរដូវព្រិល​សាកបិទភ្នែកស្រម៉ៃទៅមើលថាលោកអ្នកកំពុងដើរកាត់តាមដងផ្លូវអមដោយដើមឈើសងខាងក្នុងពេលព្រិលសស្គុះកំពុងតែធ្លាក់យ៉ាងស្រស់ស្អាតតើអ្នកមានអារម្មណ៏យ៉ាងម៉េចដែរ?​អ្នកច្បាស់ជាស្រលាញ់អាកាសធាតុបែបនេះខ្លាំងហើយ។​យ៉ាងណាក៏ដោយ​នៅមានអ្វីៗជាច្រើនទៀតដែលធ្វើអោយលោកអ្នកមិនអាចបំភ្លេចបានពីកោះណាមី។​ប្រសិនបើលោកអ្នកមានគម្រោងទៅលេងប្រទេសកូរ៉កុំភ្លេចទៅលេងនារដូវរងានិងទទួលយកបទពិសោធន៏ថ្មីជាមួយមនុស្សជាទីស្រលាញ់។​ចំណែកឯអាកាសធាតុវិញគឺត្រជាក់ខ្លាំងដូចនេះចូរស្លៀកពាក់សម្លៀកអោយបានក្រាស់ៗណា។

Winter Nami Island Tour: Strawberry Farm and Garden of Morning Calm Winter  Light Display 2023 - Seoul

Photo credit to: Google Image