តើហេតុអ្វីបានជាភ្នំហ្វូជីមានការទាក់ទាញនិងល្បីល្បាញ?

លោកអ្នកច្បាស់ជាស្គាល់ប្រទេសជប៉ុនមកជារឿយៗហើយថាប្រទេសនេះគឺជាប្រទេសដែលស្អាតមិនថាទេសភាពឬបរិស្ថាននោះគឺស្អាតខ្លាំងណាស់។​​អ្វីដែលអ្នកធ្វើអោយភ្ញៀវទេសចរមិនអាចរំលងបានពេលទៅដល់ប្រទេសជប៉ុននោះគឺទៅទស្សនាភ្នំហ្វូជីដែលជាភ្នំខ្ពស់ជាងគេនៅទីនេះ។

​ភ្នំហ្វូជីត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធ៌មពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ2013។​ជាងរៀងរាល់ឆ្នាំមានមនុស្សរាប់ពាន់នាក់ឡើងលើភ្នំនេះដើម្បីទស្សនាមើលទេសភាពដ៏ស្រស់ត្រកាល។​

-​ភ្នំហ្វូជីមានកម្ពស់រហូតដល់ទៅ3,776ម៉ែត្រ​។

អ្វីដែលគួរអោយចាប់អារម្មណ៏ជាងគេនោះគឺមូលហេតុដែលភ្នំហ្វូជីនេះតែងមានព្រិលសស្គុះនៅលើកំពូលភ្នំគ្រប់រដូវដែលជាអាថ៌កំបាំងមួយ​ហើយអ្វីដែលកាន់តែពិសេសនិងចម្លែកទៀតនោះគឺនៅលើកំពូលភ្នំនេះពុំមានដើមឈើដុះមួយដើមសោះដែលជាហេតុធ្វើអោយភ្នំហ្វូជីមានរូបរាងស្អាតបង្អួតសម្រស់ពីចម្ងាយ។​