ហេតុអ្វីបានជាលោកអ្នកមិនគួរថតបង្ហោះសំបុត្រយន្តហោះនៅលើបណ្តាញសង្គមរបស់អ្នក?

Plane ticket in hands, travel and person at airport, waiting on flight for business trip, check in and boarding

ប្រាកដណាស់អ្នកច្បាស់ជាមានអារម្មណ៍រំភើបពេលទិញសំបុត្រយន្តហោះសម្រាប់ការហោះហើរទៅក្រៅប្រទេសម្យ៉ាងវិញទៀតអ្នកច្បាស់ជាថតរូបបង្ហោះនៅលើបណ្តាញសង្គមរបស់អ្នក។​

យោងតាមអ្នកជំនាញបង្ហាញអោយដឹងថា នេះអាចនិយាយបានវាជះផលអវិជ្ជមានសម្រាប់អ្នកព្រោះថា​សំបុត្រយន្តហោះមានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសឹងតែទាំងស្រុង។​នៅលើសំបុត្រយន្តហោះតែងតែមានកំណត់ត្រាដូចជា​ឈ្មោះ​ លេខសំបុត្រយន្តហោះ​ និងឈ្មោះដែលមានលេខកូដ6ខ្ទង់ ដូច្នេះហើយក្នុងករណីមានជនអនាមិកណាមួយដែលមានបំណងលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកនោះគឺយកបានយ៉ាងស្រួលហើយអាចចូលទៅប្រើប្រាស់លេខទូរស័ព្ទ​សារអេឡិចត្រូនិច​ហើយនឹងលេខសំងាត់ផ្សេងៗដែលមានលើទូរស័ព្ទរបស់លោកអ្នកបានយ៉ាង។​

រាល់ទិន្នន័យដែលបានបញ្ចូលទៅក្នុងសំបុត្រយន្តហោះរបស់អ្នកគឺវាមានភាពងាយស្រួលនរណាម្នាក់ដែលមានបំណងមិនល្អដោយគេអាចលួចប្តូរជើងហោះហើររបស់អ្នកបានទៀតផង។​ដើម្បីចៀសវាងកុំអោយមិត្តលើបណ្តាញសង្គមឃើញច្បាស់ពីព័តមានផ្ទាល់ខ្លួនពេកអ្នកគួរតែអេឌីតអោយព្រៀលៗកន្លែងណាដែលគួរបិទបាំងនៅត្រង់ឈ្មោះ​​ជើងហោះហើរ​និងលេខកូដ​ជាដើម។

ជាចុងក្រោយកត្តាដែលរក្សាសុវត្ថិភាពប៉ផុតអ្នកអាចបង្ហោះរូបភាពដើរលេង​​រូបថតនៅព្រលានយន្តហោះ​ឬនៅប្រទេសដែលអ្នកទៅបានហើយ។​