ប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកដែលលោកអ្នកមិនគួររំលង

នៅពេលលោកអ្នកធ្វើដំណើរទៅកម្សាន្តទៅកាន់ប្រទេសក្នុងក្តីស្រម៉ៃ​គឺតែងតែគិតដល់សុវត្ថិភាពមុនគេបង្អស់មិនថាអ្នកធ្វើដំណើរម្នាក់ឯង​ឬជាក្រុម។​ប្រទេសដែលមានសុវត្ថិភាពគេនៅលើពិភពលោកទាំង10មានដូចជា៖

1​ប្រទេសអាយលែន​(Iceland)

ប្រទេសអាយលែនគឺជាប្រទេសដែលមានសុវត្ថិភាពជាងគេបំផុតក្នុងពិភពលោកសម្រាប់លោកអ្នក។​ម្យ៉ាងវិញទៀតប្រទេសអាយលែនមានខ្យល់អាកាសបរិសុទ្ធ​​ទេសភាពធម្មជាតិស្រស់ស្អាត​មានផ្ទៃទឹកកកស្រស់ស្អាតនារដូវរងារ​​ទឹកធ្លាក់ដ៏ស្រស់ស្អាត​​​ហើយទេសភាពគ្រប់ទីកន្លែងជាច្រើនទៀតសម្រាប់ដំណើរកម្សាន្តនិងទេសចរណ៍។

2 ប្រទេសដាណឺម៉ាក(Denmark)

នៅប្រទេសដាណឺម៉ាក​មានកត្តាសំខាន់ៗដើម្បីទៅទស្សនានៅប្រទេសនេះជាច្រើនចំនុចដូចជា៖

-​​​មានបទឧក្រិដ្ឋទាប

-​​ប្រទេសដាណឺម៉ាកមានសេដ្ឋកិច្ចខ្លាំងនិងមានប្រព័ន្ធសុខមាលភាពល្អដែលជួយអោយប្រទេសមួយនេះមានសន្តិសុខល្អក្នុងសង្គម។

-​​ទោះបីជាដាណឺម៉ាកជាប្រទេសតូចនិងមានប្រជាជនតិចមែនក៏ប៉ុន្តែពួកគេមានសណ្តាប់ធ្នាប់ល្អដល់ប្រជាជានពលរដ្ឋនិងភ្ញៀវទេសចរខ្លាំងណាស់។

3 ប្រទេសអៀរឡង់(Ireland)

បើក្រឡេកទៅមើលប្រទេសអៀរឡង់ឯណោះវិញ​ត្រូវបានគេអោយចំណាប់ថ្នាក់ទី3ដែលជាប្រទេសដែលមានសុវត្ថិភាពជាងគេលើពិភពលោកផងដែរ។​មូលហេតុដែលធ្វើអោយប្រទេសនេះមានសុវត្ថិភាពសម្រាប់ប្រជាជននិងភ្ញៀវទេសចរឈានដល់ចំណាប់ថ្នាក់ទី3នោះគឺ៖

-​​​មានបទឧក្រិដ្ឋទាប

-​​​គ្មានអំពើហឹង្សា

-​​​លើសពីនេះទៀតក្រៅពីប្រទេសដែលមានបទឧក្រិដ្ឋទាបហើយប្រទេសអៀរឡង់ដែលគ្មានភេវរកម្មទៀតផង

Ultimate Ireland Road Trip: Dublin, Cork, Killarney & Galway - 5 Days |  kimkim

4 ប្រទេសញូហ្សេលែន(New Zealand)

ប្រទេសញ៉ូសេលែនគឺជាប្រទេសដែលជាប់ចំណាប់ថ្នាក់នៅលេខរៀងទី4ដែលជាប្រទេសមានសុវត្ថិភាពនៅលើពិភពលោក។

- ចំនួនប្រជាជនតិច

- មានសម្រស់ធម្មជាតិស្រស់ស្អាត

- ខ្យល់អាកាសបរិសុទ្ធ

- មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន

5 ប្រទេសអូទ្រីស(Austria)

ប្រទេសដែលស្ថិតនៅក្នុងចំណោម27ប្រទេសក្នុងទ្វីបអឺរ៉ុបដែលមានសុវត្ថិភាពនោះគឺប្រទេសអូទ្រីស។​នៅប្រទេសអូទ្រីសគឺសំបូរទៅដោយប្រាសាទបុរាណជាច្រើន​ មានធម្មជាតិស្រស់ស្អាត​ជាប្រទេសដែលមានទីកន្លែងជិះស្គីរីស៊តដ៏ស្រស់ស្អាត។​រដូវកាលដែលទៅកម្សាន្តនៅប្រទេសនេះគឺនៅខែមិនាដល់មេសា​និងខែកញ្ញាដល់ខែវិចិ្ឆកា។ 

6​ ប្រទេសសិង្ហបុរី(Singapore)

សិង្ហបុរីគឺជាប្រទេសមួយតូចដែលស្ថិតនៅក្នុងតំបន់អាស៊ានដែលមានសក្តានុពលខ្លាំងក្នុងតំបន់។​អ្វីដែលធ្វើអោយប្រទេសសិង្ហបុរីក្លាយជាប្រទេសដែលមានសុវត្ថិភាពគឺដោយសារតែប្រទេសនេះមានបទឧក្រិដ្ឋទាប​ជាងគេក្នុងតំបន់អាសុីអាគ្នេយ៏។​ មិនត្រឹមតែប៉ុនណោះទោះបីជាសិង្ហបុរីជាប្រទេសដែលតូចមែនក៏ប៉ុន្តែប្រទេសនេះមានភាពទាក់ទាញខ្លាំងពីសំណាក់ភ្ញៀវទេសចរអន្តរជាតិខ្លាំងដោយសារតែមានព្រលានយន្តហោះដ៏ទំនើបនិងប្រណិត​​ដែលមានឆ្នៃសួនផ្កាយ៉ាងស្រស់ស្អាតនៅខាងក្នុង។អ្វីដែលគេមិនដែលរំលងពេលបានទៅដល់សិង្ហបុរីគឺឧទ្យានខ្លួនត្រីក្បាលតោ។

Things to do in Singapore: a 7-day travel guide - Visit Singapore Official  Site

7​ ប្រទេសព័រទុយហ្គាល់(Portugal)

ព័យទុយហ្គាល់គឺជាប្រទេសមួយស្ថិតនៅប៉ែកអឺរ៉ុប​​ដែលសព្វថ្ងៃប្រទេសនេះមានបទឧក្រិដ្ឋទាបបំផុតដែលល្អសម្រាប់ប្រជាជនក្នុងប្រទេសនិងភ្ញៀវទេសចរទៅកម្សាន្តដោយមានសុវត្ថិភាព។ប្រទេសមានអាកាសធាតុនិងខ្យល់អាកាសល្អបរិសុទ្ធសម្រាប់សុខភាព​មានទេសភាពស្រស់ស្អាតជាច្រើនដែលធ្វើអោយមនុស្សជាច្រើនចង់ទៅទស្សនាកម្សាន្តនៅទីនេះ។

DON'T MISS: The most beautiful places in Portugal that will amaze you

8 ប្រទេសស្លូវេនី(Slovenia)

ប្រទេសស្លូវេនីស្ថិតនៅអឺរ៉ុបកណ្តាល​ហើយត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលសម្បូរទៅដោយភ្នំនិងគ្រប់ដណ្តប់ដោយព្រៃឈើ​និងជាកន្លែងសម្រាប់ជិះស្គីយ៉ាងសប្បាយនៅរដូវធ្លាក់ព្រិល។​នៅពេលភ្ញៀវទេសចរទៅដល់ទឹកដីប្រទេសនេះពួកគេចាក់ទុកភ្ញៀវដូចជាស្តេចអីចឹង។ពួកគេណែនាំភ្ញៀវទេសចរអំពីវប្បធ៌ម​ម្ហូបអាហារប្រចាំតំបន់​ជាពិសេសរស់ជាតិកាហ្វេប្រចាំតំបន់ថែមទៀតផង។

9 ប្រទេសជប៉ុន(Japan)

ប្រទេសជប៉ុនត្រូវបានគេទទួលស្គាល់ថាជាប្រទេសមួយដែលល្បីល្បាញខាងអរិយ្យធ៌មនិងវប្បធ៌មចំណាស់និងប្រជាជនមានសុវជីវធ៌មខ្ពស់។ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះជប៉ុនគឺជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅពេលលោកអ្នកមិនចាំបាច់បារម្មណ៏ថាមានចោរលួចឬប្លន់នោះទេ។លោកអ្នកអាចដើរលេងនៅទីនោះយ៉ាងមានភាពកក់ក្តៅ។ទោះបីជាលោកអ្នកភ្លេចរបស់របរមិនថាជាកាបូបលុយ​ទូរស័ព្ទ​ឬវត្ថុមានតំលៃនៅទីសាធារណៈក៏ដោយលោកអ្នកអាចមកយកវិញគ្រប់ពេលដោយមិនបាច់បារម្មណ៏ថាមានអ្នកយកបាត់ឡើយ។

10 ប្រទេសស្វីស(Switzerland)

ប្រទេសដែលមានសុវត្ថិភាព​បំផុតដែលជាប់ចំណាប់ថ្នាក់ទី10នោះគឺប្រទេសស្វីស។ស្វីសគឺជាប្រទេសមួយដែលស្ថិតនៅប៉ែកអឺរ៉ុបផងដែរ។តើហេតុអ្វីបានជាប្រទេសស្វីសមានភាពទាក់ទាញខ្លាំងម្ល៉េះ?​គេតែងតែនិយាយថាមានទេសភាពស្អាតដូចនៅឋានសួគ៌អីចឹង។ចំណែកឯខ្យល់អាកាសបរិសុទ្ធខ្លាំងណាស់។

Switzerland Country Profile - career-advice.jobs.ac.uk

 

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.