តើអ្នកគួរតែជូនលុយTipទៅកាន់បាហុនិការដែលបម្រើការងារនៅលើយន្តហោះដែរឬទេ?

Tipឬក៏ខ្មែរយើងច្រើនតែនិយាយថាលុយធីបនោះគឺជាប្រធានបទក្តៅៗដែលអ្នកដំណើរលើយន្តហោះកំពុងវែកញ៉ែក។

យោងតាមមតិជាច្រើនលោកអ្នកប្រហែលជាមានការងឿងឆ្ងល់ហើយថាតើគួរអោយលុយធីបទៅកាន់បាហុនិការដែរឬទេរាល់ពេលធ្វើដំណើរលើយន្តហោះដែរឬទេ?

ជាពិតណាស់បាហុនិការពួកគាត់តែងបំរើសេវាកម្មយ៉ាងល្អជូនលោកអ្នកមិនថាអាហារ ភេសជ្ជៈហើយបំរើសេវាកម្មយ៉ាងល្អជូនលោកអ្នក។ល។​អ្នកជំនាញបានលើកឡើងថាការងារជាបាហុនិការគឺជាអាជីបការងារមួយដែលល្អនិងមានបៀរវត្តន៏យ៉ាងល្អដូច្នេះហើយទើបមានមតិជាច្រើនបានលើកឡើងថាយើងមិនគួរទុកលុយធីបដល់ពួកគេនោះទេ។

ម្យ៉ាងវិញទៀតគោលការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗគឺលើកទឹកចិត្តគ្រប់បាហុនិការមិនគួរទទួលលុយធីបពីភ្ញៀវដែលជាអ្នកដំណើរនោះឡើយក៏ប៉ុន្តែវាមិនអីនោះទេបើសិនអ្នកដំណើរជូនពួកគេជាអំណោយដូចជាកាតជូនពរ​ឬកាដូរផ្សេងៗ។​ពិតប្រាកដអ្នកអាចជូនកាតទាំងនោះទៅកាន់បាហុនិការដូចជាពាក្យអរគុណដែលបានបម្រើសេវាកម្មយ៉ាងល្អកំឡុងពេលធ្វើដំណើរយ៉ាងឆ្ងាយ។

Flight attendant Stock Photos, Royalty Free Flight attendant Images |  Depositphotos

The subtle flight attendant behaviour that means your pilot is worried |  The Sun