5 ​យ៉ាងដែលលោកអ្នកត្រូវដឹងខ្លះៗមុនធ្វើដំណើរទៅក្រៅប្រទេស

លោកអ្នកច្បាស់ជាមានអារម្មណ៍ថារំភើបឬសប្បាយមុនពេលធ្វើដំណើរទៅក្រៅប្រទេស។​ លោកអ្នកតែងតែគិតថា តើប្រទេសណាដែលចង់ទៅលេង?​​ ក៏ប៉ុន្តែអ្នកច្បាស់ជាគិតថា រាងភ័យបន្តិច ប្រសិនបើធ្វើដំណើរជាលើកដំបូង​ជាពិសេសគឺធ្វើដំណើរទៅក្រៅប្រទេសដែលអ្នកមិនដែលស្គាល់សោះ។

5 យ៉ាងខាងក្រោមនេះគឺគន្លឹះខ្លះៗដែលអ្នកត្រូវដឹងមុនពេលធ្វើដំណើរទៅក្រៅប្រទេស៖

1​​ ​ត្រូវរៀបចំឯកសារអោយត្រឹមត្រូវតាមតម្រូវការរបស់ប្រទេសនីមួយៗ

វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវរៀបចំឯកសារអោយបានត្រឹមត្រូវប្រសិនបើមានទៅតាមតម្រូវការរបស់ប្រទេសដែលអ្នកត្រូវទៅ​ដើម្បីជាប្រការគួរចៀសវៀងជាយថាហេតុណាមួយ។​ ឯកសារដែលមិនអាចខ្វះបាននោះគឺ​លិខិតឆ្លងដែន​​​ទិដ្ឋាការ​ និងឯកសារសំខាន់ៗផ្សេងទៀត។

Cambodian passport - Wikipedia

2​​​​​​​ ដឹងពីភាសាប្រចាំប្រទេស

ភាសាក៏ជាផ្អែកមួយសំខាន់ផងដែរ ដែលអ្នកអាចប្រាស្រ័យទាក់ទងជាមួយប្រជាជននៅប្រទេសនោះផងដែរ។​ តែលោកអ្នកក៏អាចប្រើប្រាស់ Google Translate ​បាន​ដោយសារតែវាអាចជួយសម្រួលដល់ការសន្ទនាបានមួយកម្រិតដែរ។​ អ្វីដែលសំខាន់នោះលោកអ្នកពុំចាំបាច់បារម្ភឡើយពេលអ្នកធ្វើដំណើរជាមួយក្រុមហ៊ុនទេសចរណ៍​ហើយ​ ក្រុមហ៊ុនទេសចរណ៍ ​វើលដ៍​ផប ​ជាទីទុកចិត្តរបស់លោកអ្នក​ ព្រោះតែក្រុមហ៊ុនអ្នកមគ្គុទេសទេសចរយ៉ាងជំនាញជូនលោកអ្នកដោយចាំបាច់បារម្ភពីការប្រើប្រាស់ភាសានោះទេ​ ទោះបីជាលោកអ្នកមិនចេះភាសារបរទេសក៏ដោយ។ 

Your brain wires itself to match your native language

3 ​​​​ដឹងពីរូបិយប័ណ្ណប្រចាំប្រទេស

លោកអ្នកត្រូវតែប្តូរប្រាក់ជាមុនតាមចំនួនដែលត្រូវចំណាយយ៉ាងហោចណាស់ចំនួនមួយដែលសមរម្យសម្រាប់ចំណាយទៅតាមរយៈពេលផងដែរ​ ដើម្បីទិញរបស់របរឬវត្ថុអនុស្សាវរីយ៍ដែលមានរូបតំណាងប្រទេសនីមួយៗទុកផ្ញើមនុស្សទីជាទីស្រលាញ់ឬមិត្តភក្តិផងដែរ។

Currency - Overview, Origin, Foreign Exchange Trading

4​​​​​ កក់ដំណើរកម្សាន្តតាមទិសដៅដែលអ្នកចង់ទៅអោយបានមុន

ការកក់ដំណើរកម្សាន្តដែលលោកអ្នកចង់ទៅគឺចាំបាច់ណាស់នៅពេលអ្នកមានគោលបំណងសន្សំប្រាក់ និងរៀបចំសម្រាប់ដំណើរកម្សាន្តតាមទិសដៅដែលត្រូវទៅ។ លោកអ្នកគ្រាន់តែអញ្ជើញមកកាន់ក្រុមហ៊ុនទេសចរណ៍​វើលដ៍​ផបហើយកក់ដំណើរទៅគ្រប់បណ្តាប្រទេសក្នុងក្តីសុបិន្តរបស់លោកអ្នក និងគ្រប់រដូវកាល។​

May be an image of 2 people and text

May be an image of 7 people, temple and text

5 ​​រៀបចំសម្ភារៈតាមតម្រូវការនិងមានរបៀបរៀបរយ

ការរៀបចំសម្ភារៈប្រើប្រាស់មួយចំនួនតាមតម្រូវដើម្បីអោយសម្រួលដល់ការធ្វើដំណើររបស់អ្នកដើម្បីជៀសវាងលើសទម្ងន់លើសគោលការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍។​

2 Things Reddit Suggests Packing When Traveling Internationally | Apartment  Therapy

travel pictures how to pack suitcase | Suitcase packing, Packing tips for  travel, Suitcase traveling