ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរនៅផ្សារអ៊ីអន២ ងាយស្រួលបំផុត

រាជរដ្ឋាភិបាល បានពង្រីកសេវាសាធារណៈសំខាន់ៗ​ចំនួនបី សម្រាប់​ប្រជាពលរដ្ឋ​កាន់​តែ​ងាយ​ស្រួល ​អាច​មក​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ ប័ណ្ណបើកបរ ​និង​លិខិតឆ្លងដែន ​នៅ​ផ្សារ​ទំនើប​អ៊ីអន២ នៅ​ខណ្ឌ​សែនសុខ ដែលធ្វើការចាប់ពីចាប់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង៩ព្រឹក ដល់៧ល្ងាច។ សូម​អាន​ព័ត៌មាន​លម្អិត​ខាង​ក្រោម​ អំពី​ទីតាំង ​តម្លៃ​សេវា ​និង​លិខិត​តម្រូវ​ផ្សេងៗ។​​​​​​​

ស្នាក់​ការផ្ដល់​អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ​នៅ​ជាន់​ទី២ នៃ​ផ្សារ​ដដែល​ ​មាន​ទទួល​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​សម្រាប់​អ្នក​ដែល​សុំ​ធ្វើ​ថ្មី ​​បាត់​ ខូច​ឬ​រហែក ​ដោយ​មិន​គិត​ថ្លៃ និង​ប្រើ​ពេល​ត្រឹម​តែ ៣០ថ្ងៃនៃ​ថ្ងៃ​ធ្វើការ ​​អាច​មក​យក​​បាន​។

ទីស្នាក់ការផ្ដល់លិខិតឆ្លងដែន
image @SabayNews

​ទីស្នាក់​ការ​ផ្ដល់​លិខិត​ឆ្លង​ដែន ​នៅ​ជាន់​ទី៣ ​មាន​ទទួល​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​​​​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​សេចក្ដី​ចម្លង​សំបុត្រកំណើត​ ឬ​សេចក្ដី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត​ និង​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ​ ឬ​លិខិត​បញ្ជាក់​ទីលំនៅ ហើយ​សម្រាប់​ពាក្យ​ស្នើសុំ តម្រូវ​ឲ្យ​បង់ថ្លៃ​ចំនួន​ ១៦ ០០០រៀល។

ស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
imgage@ sabaynews

មន្ត្រី​បាន​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​បណ្ដា​ខេត្ត ​និង​រាជធានី​ អាច​មក​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​​នៅ​ផ្សារ​អ៊ីអន​២​​នេះ ​ត្រូវ​ភ្ជាប់​មក​ជា​មួយ​សៀវភៅ​គ្រួសារ ​និង​សំបុត្រ​កំណើត​របស់​ខ្លួន។

ស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
image@ SabayNews

​សាម៉ី​ខ្លួន​ត្រូវ​មក​ផ្ទាល់​ផ្ដិត​ម្រាមដៃ​ ថតរូប​ និង​សម្ភាសន៍​នៅ​នាយកដ្ឋាន ឬ​សាខា​លិខិត​ឆ្លង​ដែន​​​ប្រចាំ​ខេត្ត។ ​​

មន្ត្រី​បញ្ជាក់​ថា ​សម្រាប់​អ្នក​ធ្វើបាត់ ឬ​ខូច​លិខិត​ឆ្លង​ដែន( Passport) មិន​អាច​ធ្វើ​នៅ​ស្នាក់​ការ​អ៊ីអន២​នេះ​បាន​ឡើយ​ ដោយ​ត្រូវ​ទៅ​ផ្ទាល់​នៅ​នាយកដ្ឋាន ឬ​សាខា​លិខិត​ឆ្លង​ដែន​​​ប្រចាំ​ខេត្ត។

ចុចអាន ដើម្បីដឹងតម្លៃ និងរយៈពេល ​​​​​​ ៕

អត្ថបទ៖ SabayNews

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.