បរិច្ចាគឈាមនៅថ្ងៃនេះ ដើម្បីសង្រ្គោះជីវិត

នៅរសៀលថ្ងៃទី ១៥ មិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន World Pop Travel & Tours Group និងបុគ្គលិកជាង៣០ នាក់ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលបានសហកាជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ 

សូមបញ្ជាក់ផងដែរថា នេះជាឆ្នាំទី៣ ដែលក្រុមហ៊ុន World Pop Travel Tours Group បានបំផុសគំនិតដល់បុគ្គលិករបស់ខ្លួន ក្នុងការចូលរួមបរិច្ចាគឈាមដើម្បីសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម ព្រោះការបរិច្ចាគឈាមមិនបានធ្វើឲ្យប៉ះពាល់អ្វីដល់សុខភាពយើងនោះទេ តែវាបានផលិតមកវិញនូវគោលិការឈាមថ្មី ដែលពោរពេញដោយថាមពល ដែលនាំមកនូវភាពស្រស់ថ្លា ប្រាជ្ញាវៀងវៃនិងកាត់បន្ថយជម្ងឺផ្សេងជាច្រើនផងដែរ ។

“Donate Blood, Give Love”

 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារទាំងអស់គ្នា ដែលបានរួមចំណែកក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាតិ។ សូម Share ពត៌មាននេះបន្ត ដើម្បីចែករំលែកអំពើល្អដល់មនុស្សជាទីស្រឡាញ់របស់អ្នក!