កម្ពុជានឹងដាក់ឲ្យដំណើរការច្រក E-gates ដោយមិនតម្រូវឲ្យបោះត្រាចេញ-ចូល លើលិខិតឆ្លងដែនអេឡិចត្រូនិក (E-passports)

(ភ្នំពេញ)៖ ប្រទេសកម្ពុជានឹងដាក់ឲ្យដំណើរការច្រក E-gates ដោយមិនតម្រូវឲ្យបោះត្រាចេញ-ចូល លើលិខិតឆ្លងដែនអេឡិចត្រូនិក ឬហៅថា E-passports នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

លិខិតរបស់ក្រសួងការបរទេស ផ្ញើទៅកាន់ឯកអគ្គរាជទូត នៃកម្ពុជាប្រចាំនៅបរទេស បានឲ្យដឹងថា ក្រសួងមហាផ្ទៃ នឹងដាក់ឲ្យដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ នូវច្រកទ្វារអេឡិចត្រូនិច (E-gates) នៅតាមច្រកទ្វារកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ដោយមិនមានបោះត្រាចេញ-ចូល លិខិតឆ្លងដែនពលរដ្ឋខ្មែរទៀតឡើយ។

ជាមួយគ្នានេះដែរ ក្រសួងក៏បានស្នើដល់ឯកអគ្គរាជទូត នៃកម្ពុជាប្រចាំនៅបរទេស ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់អាជ្ញាធរមានសមត្ថកិច្ចបរទេស ពាក់ព័ន្ធនឹងការមិនបោះចេញ-ចូល លើលិខិតឆ្លងដែនដែលប្រើប្រាស់ច្រកទ្វារ E-gates ខាងលើនេះ ដើម្បីជួយបង្កលក្ខណៈងាយស្រួល ដល់ការចេញ-ចូលរបស់ពលរដ្ឋខ្មែរឲ្យបានរលូន

យោងតាមមន្ត្រីនគរបាលអន្តោប្រវេសន៍បម្រើការងារនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បានពន្យល់បន្ថែមពីនីតិវិធី នៃការប្រើប្រាស់ច្រក E-gates និងការប្រើប្រាស់លិខិតឆ្លងដែន E-passport។ បើតាមមន្ត្រី E-gates នេះសម្រាប់តែប្រជាពលរដ្ឋខ្មែរណាដែលប្រើលិខិតឆ្លងដែនខ្មែរតែប៉ុណ្ណោះ និងមាន Chip។

មន្ត្រីនគរបាលអន្តោប្រវេសន៍រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលដំណើការ E-gates នេះសម្រាប់តែពលរដ្ឋខ្មែរ លិខិតឆ្លងដែនអេឡិចត្រូនិកខ្មែរ E-passport។ អ្នកដែលប្រើលិខិតឆ្លងដែនហ្នឹង (E-passport) គាត់ចូលទៅប្រើម៉ាស៉ីនតែម្តង គាត់ដាក់លិខិតឆ្លងដែនហើយ មានការណែនាំលើហ្នឹង ពេលគាត់ដាក់លិខិតឆ្លងដែនហើយ ត្រូវផ្តិតមេដៃ។ បើសិនទទួលស្គាល់ថា ក្រយៅដៃ និងលិខិតឆ្លងដែន របស់អ្នកកាន់កាប់ហើយ ទ្វារថា ត្រឹមត្រូវហើយ បើកឲ្យយើងដំណើរការចេញបាន»។

លោកបន្តថា «នៅពេលយើងប្រើម៉ាស៉ីនហ្នឹង យើងលែងបោះត្រាចេញ-ចូលហើយ។ បច្ចុប្បន្ន លិខិតឆ្លងដែនយើងត្រូវឆ្លងកាត់មន្ត្រីអន្តោប្រវេសន៍ ប្រព័ន្ធរបស់គាត់ ហើយគាត់នឹងបោះត្រាចេញ ហើយត្រឡប់មកវិញគាត់បោះត្រាចូល។ នៅពេលពលរដ្ឋខ្មែរចាប់ផ្តើមប្រើ E-gates យើងលែងបោះត្រាទៀតហើយ។ ចំពោះមុខ យើងអនុញ្ញាតពីរគឺ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប។..... ម៉ាស៉ីន E-gates ដំឡើងអស់ហើយ នៅចាំតែថ្ងៃប្រើទេ»។

ជាមួយគ្នានេះ ពាក់ព័ន្ធនឹងសំណួររបស់ពលរដ្ឋខ្មែរ ដែលឧស្សាហ៍ធ្វើដំណើរទៅក្រៅប្រទេស លើកឡើងពីបញ្ហាកូនក្មេង តើវិធីសាស្ដ្ររបៀបណា ដើម្បីប្រើប្រាស់នៅពេលដាក់ដំណើរការច្រក E-gate នោះ, ត្រូវបានមន្ដ្រីនគរបាលអន្ដោប្រវេសន៍ដដែលនេះ ពន្យល់បន្ថែមថា ត្រូវចូលទៅតាមច្រកមន្ដ្រីអន្ដោប្រវេសន៍ដដែល ដើម្បីជួយសម្រួល ប៉ុន្ដែមិនតម្រូវឲ្យវាយត្រា និងបំពេញសាលកប័ត្រនាំឲ្យខាតពេលវេលានោះទេ។

សំណួរមួយទៀត បានលើកឡើង តើលិខិតឆ្លងដែនផ្លូវការរបស់មន្ដ្រីរាជការ តើប្រើប្រាស់ជាមួយ E-gate បានដែរឬទេ? ក៏ត្រូវបានមន្ដ្រីនគរបាលអន្ដោប្រវេសន៍ រូបនេះប្រាប់ថា មិនទាន់អាចប្រើប្រាស់បាននៅឡើយទេ ដោយតម្រូវឲ្យចូលតាមច្រកមន្ដ្រីនគរបាលអន្ដោប្រវេសន៍ដដែល តែដោយមិនចាំបាច់វាយត្រានោះទៀតឡើយ៕

អត្ថបទ៖ freshnewsasia.com

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.