រីករាយទិវាថ្ងៃនៃសេចក្តីស្រលាញ់ តើអ្នកទាំងអស់គ្នាបានចែករំលែកក្តីស្រលាញ់របស់អ្នក ទៅដល់មនុស្សដែលនៅជុំវិញខ្លួនអ្នកហើយឫនៅ?

   នៅថ្ងៃទី ១៤ គុម្ភៈ ២០១៩នេះ លោកអគ្គនាយក ក្រុមហ៊ុនវើលដ៏ផបត្រាវែល-ធួរគ្រុប រួមជាមួយនឹងបុគ្គលិក បានចូលរួមចែករំលែកនូវសេក្តីស្រលាញ់ តាមរយៈការជួយឧបត្ថមកញ្ចប់ថវិកាមួយចំនួនដែលបានពីមូលនិធិបុគ្គលិកវើលដ៍ផប និងថវិកាផ្ទាល់ខ្លួនរបស់លោក ជូនដល់មន្ទីពេទ្យគន្ធបុផ្ផាភ្នំពេញ ហើយលោក និងបុគ្គលិកថែមទាំងបានចូលរួមក្នុងការបរិច្ចាគឈាមជួយដល់កុមាររងគ្រោះផងដែរ។

   ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកវើលដ៍ផបទាំងអស់ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមមូលនិធិវើលដ៍ផបជាប្រចាំខែដើម្បីជួយឧបត្ថម្ភទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ 

   ហើយក៏ថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះអតិថិជនវើលដ៍ផបទាំងអស់ ដែលតែងតែគាំទ្រ និងប្រើប្រាស់រាល់សេវកម្មរបស់យើង ដែលធ្វើឲ្យវើលដ៍ផប មានឱកាសបានចូលរួមចំណែកក្នុងការធ្វើកិច្ចការមនុស្សធម៌ និងជួយដល់សង្គមជាហូរហែកន្លងមក។ សូមអរគុណ!

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.