ការអបអរសាទរក្នុងការទទួលពានរង្វាន់ជាទីភ្នាក់ងារទេសចរណ៍ដ៍ឆ្នើមក្នុងឆ្នាំ២០១៨

  ជាមោទនភាព និងជាជោគជ័យមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុន វើលដ៍ផប ត្រាវែល-ធួរគ្រុប ក្នុងឆ្នាំ២០១៩ ជាកិត្តិយស ក្រុមហ៊ុនត្រូវបានប្រគល់ជូននូវ ពានរង្វាន់ជាទីភ្នាក់ងារទេសចរណ៍ដែលលក់យ៉ាងឆ្នើមក្នុងឆ្នាំ២០១៨ (Top Group Sales) ពីក្រុមហ៊ុនអាកាសចរណ៍ SilkAir។

  តាមរយះពានរង្វាន់នេះ សរបញ្ជាក់ពីគុណតម្លៃនៃការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ និងការសហការរបស់បុគ្គលិកគ្រប់បណ្តាជាន់ថ្នាក់ដើម្បីសម្រេចបាននូវលទ្ធផលជាទីគាប់ចិត្តមួយនេះ។

  ជាការពិតណាស់ បើមិនមានការខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់នោះទេ ក្រុមហ៊ុនវើលដ៍ផប ត្រាវែល-ធួរគ្រុប នឹងមិនមានការរីកចម្រើនគួរអោយកត់សំគាល់ដូចពេលបច្ចុប្បន្នឡើយ។

  សូមបុគ្គលិកទំាងអស់ទទួលនូវការគោរព ស្រលាញ់ពីហ៊ា ហើយហ៊ាមានសង្ឃឹមយ៉ាងមុតម៉ាំថាតាមរយះការបំពេញការងារយ៉ាងយកចិត្តទុកដាក់ពីសំណាក់បុគ្គលិកទាំងអស់ ក្រុមហ៊ុនវើលដ៍ផប ត្រាវែល-ធួរគ្រុប នឹងទទួលបាននូវពានរង្វាន់កិត្តិយសនេះនូវបណ្តាឆ្នាំខាងមុខទៀត។

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.