ពិធីម្ពោធដាក់ឲ្យប្រើប្រាស់នូវក្លោងទ្វាវត្តខ្នាចប្រិយ ដែលមានទីតាំងស្ថិតនៅស្រុកដងទង់ នៃខេត្តកំពត

កាលពីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ កន្លងទៅនេះ លោកអគ្គនាយក ទ្រាវ ជីវា នៃក្រុមហ៊ុន វើលដ៍ផប ត្រាវែល-ធួរ គ្រុប ព្រមទាំងក្រុមគ្រួសារ បានចូលរួមពិធីម្ពោធដាក់ឲ្យប្រើប្រាស់នូវក្លោងទ្វាវត្តខ្នាចប្រិយ ដែលមានទីតាំងស្ថិតនៅស្រុកដងទង់ នៃខេត្តកំពត។ នេះគឺសមិទ្ធផលថ្មីមួយទៀត ដែលបានផ្តួចផ្តើមចេញពីការឧបត្ថម្ភរបស់ លោកអគ្គនាយក ទ្រាវ ជីវា និងឧបាសិកា តាំង យីនផេង លើការជួលជុលក្លោងទ្វាវត្តខ្នាចប្រិយ ដែលបានសង្កេតឃើញថាមានសភាពចាស់ទ្រុឌទ្រោមនាពេលកន្លងទៅនេះ។

សូមជម្រាបជូនផងដែរថា កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ លោកអគ្គនាយក ទ្រាវ ជីវា ក៏បានសាងសង់ជូនអគារសិក្សា១ខ្នង នៃសាលាបឋមសិក្សាខ្នាចប្រីយ៍ ដែលបានការឧបត្ថម្ភដោយ មូលនិធិនៃអតិថិជនវើលដ៏ផប។ ការឧបត្ថម្ភកន្លងទៅនេះ គឺជាព្រទ្យយ៉ាងគាប់ប្រសើរ និងជាកេរ្តិ៍ដំណែលដ៏ថ្លៃថ្លា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ និងលើកស្ទួយវិស័យអប់រំនៅប្រទេសកម្ពុជា។ ឆ្លៀតឱកាសនេះ លោកអគ្គនាយកក៏បានចែកជូននូវសំភារៈសិក្សាមួយចំនួន ដល់សិក្សានុសិស្សនៅសាលាបឋមសិក្សាខ្នាចប្រីយ៍ផងដែរ។ មិនតែប៉ុននោះ លោកថែមទាំងអំពាវនាវដល់ “សិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីជាសរសទ្រូងនៃប្រទេសជាតិ”។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនវើលដ៏ផបទាំងអស់ ដែលតែងគាំទ្រ និងប្រើប្រាស់រាល់សេវាកម្មរបស់យើង ហើយធ្វើអោយវើលដ៏ផប មានឱកាសចូលរួមធ្វើកិច្ចការសង្គមជាច្រើនហូរហែរកន្លងមក។

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.