Milestones
2001
- វើលដ៏ ផប ត្រាវែល-ធួរ គ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយលោក ទ្រាវ ជីវ៉ា ដែលជាម្ចាស់អាជីវកម្មវ័យក្មេង ដែលមានទីតាំងនៅផ្ទះលេខ២៤អា ផ្លូវ២០៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
- ដំបូងឡើយ វើលដ៏ ផប ត្រាវែល-ធួរ គ្រុប មានបម្រើសេវាកម្មតែមួយគត់គឺ Visa service ដែលមានបុគ្គលិកបម្រើការត្រឹមតែ៥(ប្រាំ) នាក់ប៉ុណ្ណោះ
2005
- បន្ទាប់មក នៅក្នុងឆ្នាំ២០០៥ ក្រុមហ៊ុន វើលដ៏ ផប ត្រាវែល-ធួរ គ្រុប បានផ្លាស់ប្តូរទីតាំងថ្មីដែលមានអាស័យដ្ឋាន ផ្ទះលេខ១៥៤អ៊ឺ0 ផ្លូវ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ(ទីតាំងបច្ចុប្បន្ន)
- និងមានបន្ថែមសេវាកម្មលក់សំបុត្រយន្តហោះក្នុង និង ក្រៅប្រទេស រួមទាំងរៀបចំដំណើរកំសាន្តផងដែរ។
2008
- ដោយយោងតាមការរីកចម្រើនរបស់ក្រុមហ៊ុន វើលដ៏ ផប ត្រាវែល-ធួរ គ្រុប និងកំណើនបុគ្គលិកមានការកើនឡើង ក្រុមហ៊ុនក៏បានពង្រីកទីតាំងបន្ថែម ផ្ទះលេខ១៥៦អ៊ឺ០អ៊ឺ១ នៅក្នុងឆ្នាំ២០០៨។
2015
- បានបន្ថែមផ្ទះមួយល្វែងទៀតផ្ទះលេខ១៥២អ៊ឺ0អ៊ឺ១ នៅក្នុងឆ្នាំ២០១៥ និងកំណើនបុគ្គលិកកើនឡើង។
2019
- រហូតមកដល់បច្ចុប្បន្ន គិតត្រឹមឆ្នាំ២០១៩នេះ យើងមានកំណើនបុគ្គលិក និង មានបម្រើសេវាកម្មជាច្រើនដូចជា៖
- ដំណើរកំសាន្តក្នុងស្រុកនិងក្រៅប្រទេស
- លក់សំបុត្រយន្តហោះក្នុងស្រុកនិងពាសពេញពិភពលោក
- កក់សណ្ឋាគារក្នុងស្រុកនិងក្រៅប្រទេស
- ពន្យារទិដ្ឋការកម្ពុជាសម្រាប់ជនបរទេស
- ពន្យារលិខិតឆ្លងដែនខ្មែរ
- ទទួលធ្វើទិដ្ឋការទៅគ្រប់ប្រទេស
- លក់សំបុត្ររថយន្តក្នុងប្រទេស
2021
- ប្ដូរទីតាំងថ្មី ទៅអគារវ័ន្តផាក (One Park, Phnom Penh City Center) ព្រមទាំងមានបម្រើសេវាកម្មជាច្រើនដូចជា៖
- លក់សំបុត្រយន្តហោះក្នុងស្រុកនិងពាសពេញពិភពលោក
- ពន្យារទិដ្ឋការកម្ពុជាសម្រាប់ជនបរទេស
- ពន្យារលិខិតឆ្លងដែនខ្មែរ
- ទទួលធ្វើទិដ្ឋការទៅគ្រប់ប្រទេស
- លក់សំបុត្ររថយន្តក្នុងប្រទេស
- ទទួលធ្វើ និងប្ដូរប័ណ្ណបើកបរជនបរទេស
-