Korea 6Days-Winter

Seoul-Nami Island

Departure Date Remark Price Airline Tour Status

Tour fare do not include taxes and fees, please select your departure date and refer to miscellaneous charges or enquiry column.

ព័ត៌មានបន្ថែម

  1.  អត្រាប្តូរប្រាក់ 1ដុល្លារ= 1000វ៉ុន (តម្លៃប្រហាក់ប្រហែល)  
  2.  ម៉ោងពេលវេលា ដើរលឿនជាងប្រទេសកម្ពុជា 2ម៉ោង
  3.  របស់ដែលត្រូវត្រៀមមាន៖ ឌុយជើងពីរមូល, ឌុយសាកទូរស័ព្ទ ម៉ាស៊ីនថត Power-bank (ក្រោម20000HAH) ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ, ក្រាស់សិតសក់............... 
  4.  របស់របរដែលមានសារសំខាន់ និងមានតម្លៃ ទទួលខុសត្រូវដោយខ្លួនឯង សូមមានការប្រុង ប្រយ័ត្ន ដូចជា៖លិខិតឆ្លងដែន លុយកាក់ គ្រឿងអលង្ការ ទូរស័ព្ទ ម៉ាស៊ីនថតរូប និងរបស់របរផ្សេងៗទៀត....... នៅពេលចូលផ្សារ កន្លែងកម្សាន្ត ក្នុងសណ្ឋាគារ ជាពិសេសមុនពេលចុះពីលើឡាន
  5.  ឥវ៉ាន់ដាក់ក្នុងវ៉ាលីផ្ញើរបាន20គីឡូក្រាម, យកតាមខ្លួនឡើងយន្តហោះបាន7គីឡូ


បម្រាម៖ 

  •  ហាមយកផ្លែឈើ គ្រាប់ធញ្ញជាតិ បារី ស្រា ឫសាច់ស្រស់ សាច់ជ្រូក សាច់គោ សាច់ងៀត ចូលក្នុងប្រទេសកូរ៉េ
  •  ហាមយករបស់របរដែលមានសារធាតុរាវលើសពី១០០មីលីលីត្រ ឫ ជាតិហ្គាស និងរបស់មុតស្រួចយកឡើងយន្តហោះ។
  •  ហាមយករបស់របរសំខាន់ និងរបស់មានតម្លៃដាក់ក្នុងវ៉ាលីផ្ញើរ  (I-pad , Phone , Laptop, Power-bank)
  •  ហាមយកលុយសុទ្ធលើសពី$10,000/ម្នាក់

តម្រូវការស្ថានទូត

  1.  លិខិតឆ្លងដែនច្បាប់ដើម (សុពលភាពយ៉ាងតិច៦ខែ)
  2.  រូបថត 4 x 6= 2សន្លឹក (ផ្ទៃពណ៌ស)
  3.  ប័ណ្ណប៉ាតង់ ច្បាប់ដើម (ប្រសិនបើជាអ្នករកស៊ី ឬអ្នកលក់ដូរ) លិខិតបញ្ជាក់ពីសាលា ច្បាប់ដើម (ប្រសិនបើជាកូនសិស្ស) លិខិតបញ្ជាក់ការងារ ច្បាប់ដើម (ប្រសិនបើជាអ្នកធ្វើការ) 
  4.  អត្តសញ្ញាណប័ណ្ណ ច្បាប់ថតចំលង
  5.  សៀវភៅគ្រួសារច្បាប់ដើម
  6.  សៀវភៅធនាគារ ច្បាប់ដើម (មានទឹកប្រាក់ចាប់ពី ៣,000ដុល្លាឡើងទៅ) ឬលិខិតបញ្ជាក់សមតុល្យធនាគារ ច្បាប់ដើម (មានទឹកប្រាក់ចាប់ពី ៣,000ដុល្លាឡើងទៅ) (ករណីស្ថានទូតបដិសេធទិដ្ឋាការ(ទិដ្ឋាការ) ត្រូវបង់ប្រាក់ទៅតាមគោលការណ៍របស់ក្រុមហ៊ុនដែលបានកំណត់)

គោលការណ៍ដំណើរកម្សាន្ត៖

១ ចំពោះការស្នាក់នៅសណ្ឋាគារក្នុង១បន្ទប់ គេង២នាក់

-​ ក្មេងក្រោមអាយុ១១ឆ្នាំពុំមានគ្រែគេង តម្រូវអោយគេងជាមួយឪពុកម្តាយ។

- អតិថិជនចុះឈ្មោះម្នាក់ឯង តម្រូវអោយគេងជាមួយអតិថិជនដទៃ​ (ករណីពុំមានអតិថិជនគេងជាមួយ តម្រូវអោយបង់ប្រាក់ថ្លៃបន្ទប់)។

- អតិថីជនចុះឈ្មោះសេសក្រុម តម្រូវអោយគេងជាមួយអតិថិជនដទៃ (ករណីពុំមានអតិថិជនគេងជាមួយ តម្រូវអោយបង់ប្រាក់ថ្លៃបន្ទប់)។

២ ករណីអតិថិជនឈឺ ឬមានជំងឺក្នុងកំឡុងពេលដំណើរកម្សាន្ត រាល់ការចំណាយទាំងអស់ក្នុងបន្ទុករបស់អតិថិជន។

៣ អតិថិជនដែលមានអាយុចាប់ពី70ឆ្នាំឡើងទៅ​ តម្រូវអោយរួមដំណើរជាមួយសាច់ញាតិ និងធ្វើលិខិតធានាអះអាងទទួលខុសត្រូវកំឡុងពេលដំណើរកម្សាន្ត។

៤ ករណីលិខិតឆ្លងដែនរបស់អតិថិជនមានបញ្ហាណាមួយដែលធ្វើអោយខកខានក្នុងកំឡុងពេលធ្វើដំណើរកម្សាន្ត មិនមែនជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនឡើយ។

៥ ចំពោះអតិថិជនដែលបោះបង់កម្មវិធីមួយចំនួនកំឡុងពេលដំណើរកម្សាន្ត ក្រុមហ៊ុនមិនបង្វិលប្រាក់ជូនវិញឡើយ។

៦ ករណីអាកាសធាតុមិនល្អ (ភ្លៀង ទឹកជំនន់ ខ្យល់ព្យុះ ការកកស្ទះចរាចរណ៍ឬ កត្តាផ្សេងៗ)​ ដែលបណ្តោយអោយការផ្លាស់ប្តួរ ឬបាត់កម្មវិធីដំណើរកម្សាន្ត ពុំមែនជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនឡើយ។

៧ អតិថិជនមានផ្ទៃពោះ ត្រូវផ្តល់ព័ត៌មានជូនខាងក្រុមហ៊ុនអោយបានដឹងជាមុន នៅពេលចុះឈ្មោះដំណើរកម្សាន្ត

៨ ក្នុងករណីក្រុមធួរមិនគ្រប់ចំនួនអតិថិជន ក្រុមហ៊ុននឹងផ្តល់ដំណឹងជូនក្នុងចន្លោះពេល៧ថ្ងៃចេញដំណើរ ហើយក្រុមហ៊ុននឹងបង្វិលប្រាក់ជូនអតិថិជនវិញទាំងអស់។

៩ ក្នុងករណីក្រុមហ៊ុនអាកាសចរណ៍លុបចោល ឬពន្យាពេលជើងហោះហើរណាមួយដែលបណ្តាលអោយខកខានដំណើរកម្សាន្តមិនមែនទំនួលខុសត្រូវរបស់ក្រុមហ៊ុនឡើយ។

១០ រាល់ការបាត់បង់ទ្រព្យសម្បត្តិ ឬរបស់មានតម្លៃណាមួយរបស់អតិថិជនក្នុងកំឡុងពេលធ្វើដំណើរកម្សាន្ត មិនមែនទំនួលខុសត្រូវរបស់ក្រុមហ៊ុនឡើយ។

សម្រាប់ព័ត៌មានបន្ថែម  012 673 123 / 012 317 789

ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែតម្លៃ និងកម្មវិធីក្នុងករណីចាំបាច់ដោយពុំបានជម្រាបជាមុន!