Europe 11 Days - 6 COUNTRIES

Germany-Switzerland-Italy-France-Netherlands-Belgium

Departure Date Remark Price Airline Tour Status

Tour fare do not include taxes and fees, please select your departure date and refer to miscellaneous charges or enquiry column.

ព័ត៌មានបន្ថែម

១. អត្រាប្តូរប្រាក់ ១ដុល្លារ= ០.៨៨ អឺរ៉ូ (តម្លៃប្រហាក់ប្រហែល)  

២. ម៉ោងពេលវេលា ដើរយឺតជាងប្រទេសកម្ពុជា ៥ ម៉ោង ទៅ៦ម៉ោងតាមរដួវ

៣. របស់របរដែលមានសារសំខាន់ និងមានតម្លៃ ទទួលខុសត្រូវដោយខ្លួនឯង សូមមានការប្រុង ប្រយ័ត្ន ដូចជា៖ លិខិតឆ្លងដែន លុយកាក់ គ្រឿងអលង្ការ ទូរស័ព្ទ ម៉ាស៊ីនថតរូប និងរបស់របរផ្សេងៗទៀត....... នៅពេលចូលផ្សារ កន្លែងកម្សាន្តក្នុងសណ្ឋាគារ ជាពិសេសមុនពេលចុះពីលើឡាន

៤. ឥវ៉ាន់ដាក់ក្នុងវ៉ាលីផ្ញើរបាន៣០គីឡូក្រាម, យកតាមខ្លួនឡើងយន្តហោះបាន៧គីឡូក្រាម

៥. ភ្ញៀវទាំងអស់ត្រូវទៅដល់ព្រលានយន្តហោះមុនការហោះហើរ៣ម៉ោង​

៦. របស់ដែលត្រូវត្រៀមមាន៖ ឌុយជើងពីរមូល , ឌុយសាកទូរស័ព្ទ ម៉ាស៊ីនថត Power-bank (ក្រោម២0000HAH) ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ, ក្រាស់សិតសក់...


បម្រាម៖ 

- ហាមយកផ្លែឈើ គ្រាប់ធញ្ញជាតិ បារី ស្រា ឫសាច់ស្រស់ សាច់ជ្រូក សាច់គោ សាច់ងៀត ចូលក្នុងអឺរ៉ុប  5ប្រទេស (ចំពោះ ត្រីផាត ត្រីងៀតត្រូវកាត់ក្បាល កាត់កន្ទុយចេញ  ខ្ចប់អោយជិតកុំអោយមានក្លិនអាចយកទៅបាន)

- ហាមយករបស់របរដែលមានសារធាតុរាវលើសពី១០០មីលីលីត្រ ឫ ជាតិហ្គាស និងរបស់មុតស្រួចយកឡើងយន្តហោះ។

- ហាមយករបស់របរសំខាន់ និងរបស់មានតម្លៃដាក់ក្នុងវ៉ាលីផ្ញើរ (I-pad , Phone , Laptop, Power-bank) 

- ហាមយកលុយសុទ្ធលើសពី$១០០០០/ម្នាក់


តម្រូវការស្ថានទូត

១-  លិខិតឆ្លងដែន ច្បាប់ដើម (សុពលភាពយ៉ាងតិច ៦ខែ)

២-  រូបថត៤ x ៦= ២សន្លឹក (ផ្ទៃពណ៌ស ទំហំមុខធំ)

៣- ប័ណ្ណប៉ាតង់ ច្បាប់ដើម (ប្រសិនបើជាអ្នករកស៊ី ឬលក់ដូរ)​ ឬលិខិតបញ្ជាក់ការងារ ច្បាប់ដើម (ប្រសិនបើជាអ្នកធ្វើការ) ឬលិខិតបញ្ជាក់ពីសាលា ច្បាប់ដើម (ប្រសិនបើជាកូនសិស្ស)

៤-  សៀវភៅគ្រួសារ ច្បាប់ដើម អត្តញ្ញាណប័ណ្ណ ច្បាប់ដើម សំបុត្របញ្ជាក់កំណើត ច្បាប់ដើម សំបុត្រអាពាហ៍ពិពាហ៍ ច្បាប់ដើម

៥-  ប្លង់ផ្ទះ ឬប្លង់ដី​ ច្បាប់ដើម (បើមាន)

៦-​  សៀវភៅធនាគារ ច្បាប់ដើម (មានទឹកប្រាក់ ១0.000ដុល្លា ឡើងទៅ) ឬលិខិតបញ្ជាក់សមតុល្យ  របាយការណ៍ធនាគារ ច្បាប់ដើម (មានទឹកប្រាក់ ១0.000ដុល្លា ឡើងទៅ) (ករណីស្ថានទូតបដិសេធទិដ្ឋាការ(ទិដ្ឋាការ) ត្រូវបង់ប្រាក់ទៅតាមគោលការណ៍របស់ក្រុមហ៊ុនដែលបានកំណត់)


សម្រាប់ព័ត៌មានបន្ថែម៖  012 673 123 / 012 317 789

ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែតម្លៃ និងកម្មវិធីក្នុងករណីចាំបាច់ដោយពុំបានជម្រាបជាមុន!