New Zealand 8Days

Auckland-Queenstown

Departure Date Remark Price Airline Tour Status

Tour fare do not include taxes and fees, please select your departure date and refer to miscellaneous charges or enquiry column.

ព័ត៌មានបន្ថែម 

  1. អត្រាប្តូរប្រាក់ ១ដុល្លារ= 1.4 ដុល្លាញ៉ូវសេឡេន (តម្លៃប្រហាក់ប្រហែល)  
  2. ម៉ោងពេលវេលា ដើរលឿនជាងប្រទេសកម្ពុជា 5 ម៉ោង  ទៅ6ម៉ោងតាមរដួវ
  3.  របស់របរដែលមានសារសំខាន់ និងមានតម្លៃ ទទួលខុសត្រូវដោយខ្លួនឯង សូមមានការប្រុង ប្រយ័ត្ន ដូចជា៖ លិខិតឆ្លងដែន លុយកាក់ គ្រឿងអលង្ការ ទូរស័ព្ទ ម៉ាស៊ីនថតរូប និងរបស់របរផ្សេងៗទៀត....... នៅពេលចូលផ្សារ  កន្លែងកម្សាន្ត ក្នុងសណ្ឋាគារ ជាពិសេសមុនពេលចុះពីលើឡាន
  4. ឥវ៉ាន់ដាក់ក្នុងវ៉ាលីផ្ញើរបាន3០គីឡូក្រាម, យកតាមខ្លួនឡើងយន្តហោះបាន7គីឡូក្រាម
  5. ភ្ញៀវទាំងអស់ត្រូវទៅដល់ព្រលានយន្តហោះមុនការហោះហើរ៣ម៉ោង
  6.  របស់ដែលត្រូវត្រៀមមាន៖ អាវរងា , ឌុយជើងបីសំប៉ែតបញ្ឆិត , ឌុយសាកទូរស័ព្ទ ម៉ាស៊ីនថត Power-bank (ក្រោម20000HAH) ,ដុសធ្មេញ ច្រាសដុសធ្មេញ, ក្រាស់សិតសក់....

ឌុយជើងបីសំប៉ែតបញ្ឆិត


តម្រូវការស្ថានទូត

  1. លិខិតឆ្លងដែន ច្បាប់ដើម (សុពលភាពយ៉ាងតិច 6ខែ)
  2. រូបថត 4 x 6= 2សន្លឹក (ផ្ទៃពណ៌ស ទំហំមុខធំ)
  3. ប័ណ្ណប៉ាតង់ ច្បាប់ដើម (ប្រសិនបើជាអ្នករកស៊ី ឬលក់ដូរ) ឬលិខិតបញ្ជាក់ការងារ ច្បាប់ដើម (ប្រសិនបើជាអ្នកធ្វើការ) ឬលិខិតបញ្ជាក់ពីសាលា ច្បាប់ដើម (ប្រសិនបើជាកូនសិស្ស)
  4. សៀវភៅគ្រួសារ ច្បាប់ដើម អត្តញ្ញាណប័ណ្ណ ច្បាប់ដើម សំបុត្របញ្ជាក់កំណើត ច្បាប់ដើម សំបុត្រអាពាហ៍ពិពាហ៍ ច្បាប់ដើម
  5. ប្លង់ផ្ទះ ឬប្លង់ដី ច្បាប់ដើម (បើមាន)
  6. សៀវភៅធនាគារ ច្បាប់ដើម (មានទឹកប្រាក់ 10.000ដុល្លា ឡើងទៅ) ឬលិខិតបញ្ជាក់សមតុល្យ  របាយការណ៍ធនាគារ ច្បាប់ដើម (មានទឹកប្រាក់ 10.000ដុល្លា ឡើងទៅ)

(ករណីស្ថានទូតបដិសេធទិដ្ឋាការ(ទិដ្ឋាការ) ត្រូវបង់ប្រាក់ទៅតាមគោលការណ៍របស់ក្រុមហ៊ុនដែលបានកំណត់)


គោលការណ៍ដំណើរកម្សាន្ត៖

១ ចំពោះការស្នាក់នៅសណ្ឋាគារក្នុង១បន្ទប់ គេង២នាក់

-​ ក្មេងក្រោមអាយុ១១ឆ្នាំពុំមានគ្រែគេង តម្រូវអោយគេងជាមួយឪពុកម្តាយ។

- អតិថិជនចុះឈ្មោះម្នាក់ឯង តម្រូវអោយគេងជាមួយអតិថិជនដទៃ​ (ករណីពុំមានអតិថិជនគេងជាមួយ តម្រូវអោយបង់ប្រាក់ថ្លៃបន្ទប់)។

- អតិថីជនចុះឈ្មោះសេសក្រុម តម្រូវអោយគេងជាមួយអតិថិជនដទៃ (ករណីពុំមានអតិថិជនគេងជាមួយ តម្រូវអោយបង់ប្រាក់ថ្លៃបន្ទប់)។

២ ករណីអតិថិជនឈឺ ឬមានជំងឺក្នុងកំឡុងពេលដំណើរកម្សាន្ត រាល់ការចំណាយទាំងអស់ក្នុងបន្ទុករបស់អតិថិជន។

៣ អតិថិជនដែលមានអាយុចាប់ពី70ឆ្នាំឡើងទៅ​ តម្រូវអោយរួមដំណើរជាមួយសាច់ញាតិ និងធ្វើលិខិតធានាអះអាងទទួលខុសត្រូវកំឡុងពេលដំណើរកម្សាន្ត។

៤ ករណីលិខិតឆ្លងដែនរបស់អតិថិជនមានបញ្ហាណាមួយដែលធ្វើអោយខកខានក្នុងកំឡុងពេលធ្វើដំណើរកម្សាន្ត មិនមែនជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនឡើយ។

៥ ចំពោះអតិថិជនដែលបោះបង់កម្មវិធីមួយចំនួនកំឡុងពេលដំណើរកម្សាន្ត ក្រុមហ៊ុនមិនបង្វិលប្រាក់ជូនវិញឡើយ។

៦ ករណីអាកាសធាតុមិនល្អ (ភ្លៀង ទឹកជំនន់ ខ្យល់ព្យុះ ការកកស្ទះចរាចរណ៍ឬ កត្តាផ្សេងៗ)​ ដែលបណ្តោយអោយការផ្លាស់ប្តួរ ឬបាត់កម្មវិធីដំណើរកម្សាន្ត ពុំមែនជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនឡើយ។

៧ អតិថិជនមានផ្ទៃពោះ ត្រូវផ្តល់ព័ត៌មានជូនខាងក្រុមហ៊ុនអោយបានដឹងជាមុន នៅពេលចុះឈ្មោះដំណើរកម្សាន្ត

៨ ក្នុងករណីក្រុមធួរមិនគ្រប់ចំនួនអតិថិជន ក្រុមហ៊ុននឹងផ្តល់ដំណឹងជូនក្នុងចន្លោះពេល៧ថ្ងៃចេញដំណើរ ហើយក្រុមហ៊ុននឹងបង្វិលប្រាក់ជូនអតិថិជនវិញទាំងអស់។

៩ ក្នុងករណីក្រុមហ៊ុនអាកាសចរណ៍លុបចោល ឬពន្យាពេលជើងហោះហើរណាមួយដែលបណ្តាលអោយខកខានដំណើរកម្សាន្តមិនមែនទំនួលខុសត្រូវរបស់ក្រុមហ៊ុនឡើយ។

១០ រាល់ការបាត់បង់ទ្រព្យសម្បត្តិ ឬរបស់មានតម្លៃណាមួយរបស់អតិថិជនក្នុងកំឡុងពេលធ្វើដំណើរកម្សាន្ត មិនមែនទំនួលខុសត្រូវរបស់ក្រុមហ៊ុនឡើយ។

 

លក្ខខណ្ឌនៃការបង់ប្រាក់ដំណើរកម្សាន្ត៖

១ ការបង់ប្រាក់លើកទី១ ស្មើរ៥០% នៃចំនួនសរុបតម្លៃធួរ

២ ការបង់ប្រាក់៥០%ចុងក្រោយ និងតម្រូវអោយបង់ប្រាក់មុនថ្ងៃចេញដំណើរកម្សាន្តចន្លោះ១៥ថ្ងៃ ឬ៣០ថ្ងៃ។

 

លក្ខខណ្ឌនៃការលុបចោលដំណើរកម្សាន្ត៖

១ រាល់ការលុបចោលដំណើរកម្សាន្តក្នុងរយៈពេល៤៥ថ្ងៃ មុនចេញដំណើរ និងមិនតម្រូវបានពិន័យឡើយ (ករណីក្រុមហ៊ុនបានរៀបចំឯកសារបកប្រែ ធ្វើទិដ្ឋាការ ទិញសំបុត្រយន្តហោះរួចរាល់ អតិថិជនត្រូវបង់ថ្លៃលើសេវាកម្មទាំងអស់នោះ)។

២​ រាល់ការលុបចោលដំណើរកម្សាន្តក្នុងចន្លោះពី១៥ទៅ២៩ថ្ងៃ មុនពេលចេញដំណើរ និងត្រូវពិន័យ៥០%នៃចំនួនទឹកប្រាក់សរុប៊

៣ រាល់ការលុបចោលដំណើរកម្សាន្តក្នុងរយៈពេលក្រោម១៥ថ្ងៃ មុនចេញដំណើរ នឹងត្រូវពិន័យ១០០% នៃចំនួនទឹកប្រាក់សរុប។


សម្រាប់ព័ត៌មានបន្ថែម  012 317 789 / 012 217 789

ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែតម្លៃ និងកម្មវិធីក្នុងករណីចាំបាច់ដោយពុំបានជម្រាបជាមុន!