Korea 5Days-Autumn

Seoul

Departure Date Remark Price Airline Tour Status

Tour fare do not include taxes and fees, please select your departure date and refer to miscellaneous charges or enquiry column.

ព័ត៌មានបន្ថែម

  1.  អត្រាប្តូរប្រាក់ 1ដុល្លារ= 1000វ៉ុន (តម្លៃប្រហាក់ប្រហែល)  
  2.  ម៉ោងពេលវេលា ដើរលឿនជាងប្រទេសកម្ពុជា 2ម៉ោង
  3.  របស់ដែលត្រូវត្រៀមមាន៖ ឌុយជើងពីរមូល, ឌុយសាកទូរស័ព្ទ ម៉ាស៊ីនថត Power-bank (ក្រោម20,000HAH) ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ, ក្រាស់សិតសក់............... 
  4.  របស់របរដែលមានសារសំខាន់ និងមានតម្លៃ ទទួលខុសត្រូវដោយខ្លួនឯង សូមមានការប្រុង ប្រយ័ត្ន ដូចជា៖លិខិតឆ្លងដែន លុយកាក់ គ្រឿងអលង្ការ ទូរស័ព្ទ ម៉ាស៊ីនថតរូប និងរបស់របរផ្សេងៗទៀត....... នៅពេលចូលផ្សារ កន្លែងកម្សាន្ត ក្នុងសណ្ឋាគារ ជាពិសេសមុនពេលចុះពីលើឡាន
  5.  ឥវ៉ាន់ដាក់ក្នុងវ៉ាលីផ្ញើរបាន20គីឡូក្រាម, យកតាមខ្លួនឡើងយន្តហោះបាន7គីឡូក្រាម។
  6.  ភ្ញៀវទាំងអស់ត្រូវទៅដល់ព្រលានយន្តហោះមុនការហោះហើរ៣ម៉ោង


បម្រាម៖ 

  1.  ហាមយកផ្លែឈើ គ្រាប់ធញ្ញជាតិ បារី ស្រា ឫសាច់ស្រស់ សាច់ជ្រូក សាច់គោ សាច់ងៀត ចូលក្នុងប្រទេសកូរ៉េ
  2.  ហាមយករបស់របរដែលមានសារធាតុរាវលើសពី100មីលីលីត្រ ឫ ជាតិហ្គាស និងរបស់មុតស្រួចយកឡើងយន្តហោះ។
  3.  ហាមយករបស់របរសំខាន់ និងរបស់មានតម្លៃដាក់ក្នុងវ៉ាលីផ្ញើរ  (I-pad , Phone , Laptop, Power-bank)
  4.  ហាមយកលុយសុទ្ធលើសពី$10,000/ម្នាក់

តម្រូវការស្ថានទូត

  1.  លិខិតឆ្លងដែនច្បាប់ដើម (សុពលភាពយ៉ាងតិច៦ខែ)
  2.  រូបថត 4 x 6= 2សន្លឹក (ផ្ទៃពណ៌ស)
  3.  ប័ណ្ណប៉ាតង់ ច្បាប់ដើម (ប្រសិនបើជាអ្នករកស៊ី ឬអ្នកលក់ដូរ) លិខិតបញ្ជាក់ពីសាលា ច្បាប់ដើម (ប្រសិនបើជាកូនសិស្ស) លិខិតបញ្ជាក់ការងារ ច្បាប់ដើម (ប្រសិនបើជាអ្នកធ្វើការ) 
  4.  អត្តសញ្ញាណប័ណ្ណ ច្បាប់ថតចំលង
  5.  សៀវភៅគ្រួសារច្បាប់ដើម
  6.  សៀវភៅធនាគារ ច្បាប់ដើម (មានទឹកប្រាក់ចាប់ពី 3,000ដុល្លាឡើងទៅ) ឬលិខិតបញ្ជាក់សមតុល្យធនាគារ ច្បាប់ដើម (មានទឹកប្រាក់ចាប់ពី 3,000ដុល្លាឡើងទៅ) (ករណីស្ថានទូតបដិសេធទិដ្ឋាការ(ទិដ្ឋាការ) ត្រូវបង់ប្រាក់ទៅតាមគោលការណ៍របស់ក្រុមហ៊ុនដែលបានកំណត់)

​សម្រាប់ព័ត៌មានបន្ថែម  012 673 123 / 012 317 789

ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែតម្លៃ និងកម្មវិធីក្នុងករណីចាំបាច់ដោយពុំបានជម្រាបជាមុន!