១) ត្រូវប្រាកដថាអ្នកមានលិខិតឆ្លងដែនត្រឹមត្រូវ
បើសិនជាអ្នកមានគម្រោងចង់ចេញក្រៅប្រទេសឆាប់ៗនេះ ដល់ពេលនេះអ្នកគួរតែស្វែងរកលិខិតឆ្លងដែន និងបញ្ជាក់ថាវាអាចប្រើការបាន។ ត្រូវដឹងថាប្រទេសជាច្រើនតម្រូវឲ្យលិខិតឆ្លងដែនរបស់អ្នកមានសុពលភាពចាប់ពី ៦ខែឡើងទៅ (ខ្លះត្រឹមតែ៣ ខែប៉ុណ្ណោះ) មុខនឹងគេអនុញ្ញាតឲ្យចូលទឹកដីគេ។
២) មិនគួរយកឥវ៉ាន់ទៅច្រើនលើសលប់
នេះក៏ជាចំណុចដ៏ចម្បងមួយក្នុងការធ្វើដំណើរ។ វានឹងធ្វើឲ្យបទពិសោធដើរលេងអ្នកងាយស្រួលជាងមុន។ អ្នកក៏មិនចាំបាច់ចំណាយប្រាក់ក្នុងការឆែកឥវ៉ាន់វ៉ាលី មិនចាំបាច់ទៅដល់ព្រលានយន្តហោះលឿនពេក ហើយក៏មិនចាំបាច់ត្រូវការង់ចាំក្នុងជួរដ៏សែនវែងដើម្បីឆែកវ៉ាលី មិនចាំបាច់ត្រូវការរង់ចាំក្នុងជួរដ៏សែនវែងដើម្បីឆែកវ៉ាលីរបស់អ្នក។ អ្នកក៏មិនបាច់ត្រូវភ័យរឿងបាត់ឥវ៉ាន់ ឫពិបាកក្នុងការធ្វើដំណើរទៅវិញទៅមក។
៣) យកការបូបស្ពាយសាគួរ
បើអ្នកគិតថាអ្នកនឹងត្រូវដើរទិញឥវ៉ាន់ អ្នកគួរមានកាបូបតូច ឫស្រាលតាមខ្លួន។ បែបនោះ បើអ្នកមានឥវ៉ាន់ច្រើន អ្នកនឹងអាចទុកខ្លះក្នុងនោះ។ ហើយប្រសិនបើអ្នកទិញវត្ថុមានតម្លៃ អ្នកអាចទុកសំលៀកបំពាក់ប្រើរួចក្នុងវ៉ាលី ហើយទុករបស់មានតម្លៃក្នុងកាបូបសាគួរដែលអាចស្ពាយឡើងលើយន្តហោះបាន។
៤) ទាក់ទងទៅក្រុមហ៊ុនប័ណ្ណឥណទានលោកអ្នក
ប្រាប់ធនាគារ និងក្រុមហ៊ុនប័ណ្ណឥណទានអ្នក មុននឹងចាកចេញទៅធ្វើដំណើរកំសាន្តរបស់អ្នកថា អ្នកនឹងត្រូវចេញទៅក្រៅប្រទេស។ ត្រូវប្រាប់ពីទីកន្លែង និងកាលបរិច្ឆេទដែលអ្នកត្រូវទៅ ព្រោះថាប្រសិនបើមានករណី Hack ប័ណ្ណឥណទាននោះ គេនឹងបិទការប្រើប្រាស់ជាបន្ទាន់ ហើយវានឹងបង្កភាបរញ៉េរញ៉ៃដល់ការដើរលេងលោកអ្នក។ ដូចនេះ អ្នកគួរទាក់ទងទៅជាមុនដើម្បីចៀសវាងបញ្ហានេះ។
៥) ត្រូវដូរប្រាក់ប្រទេសគេឲ្យហើយ
ព្រោះថាអាចមានការបន្លំទូទាត់ប្រាក់លើសប្រសិន បើយើងមិនបានប្តូរលុយទុកជាមុន។ វាក៏មានភាពងាយស្រូលផងដែរ បើយើងបានបម្រុងប្រាក់រួចជាស្រេច។
៦) កុំភ្លេចរ៉ូឡូខ្នាតតូចតាមខ្លួន
ភាគច្រើននៅក្នុងសណ្ឋាគារ ឫបន្ទប់គេងអាចមានព្រីភ្លើងតែមួយប៉ុណ្ណោះ។ ប្រសិនបើអ្នកមានវាតាមខ្លួន វានឹងមានអត្ថប្រយោជន៍ច្រើន។
៧) បញ្ចូលកម្មវិធីទូរស័ព្ទដូចជា Google Map និង Google Translate
សព្វថ្ងៃអ្នកមិនចាំបាច់ព្រួយបារម្ភក្នុងការទំនាក់ទំនងក្រៅប្រទេស ព្រោះថាបញ្ហាទាំងអស់ត្រូវបានដោះស្រាយដោយបច្ចេកវិទ្យាទំនើបៗ ឧទាហរណ៍ ដូចជាកម្មវិធី Google Translate ដែលអាចបកប្រែបានលើសពី ៩០ភាសាដោយសេរី។ កម្មវិធីនេះអាចឲ្យអ្នកទេសចរទាំងឡាយបកប្រែពាក្យក៏ដូចជាផ្លាកសញ្ញា ផ្សេងៗ រូមទាំងមីនុយមុខម្ហូប ដោយគ្រាន់តែថតជាមួយកាមេរ៉ាពូកគេក៏បាន។
Source: Johnnyjet