ក្រុមហ៊ុនវើលដ៍ផប ត្រាវែល-ធួរគ្រុប មានមោទនភាពយ៉ាងក្រៃលែងជាថ្មីម្តងទៀត ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាម្ចាស់ជ័យលាភី “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី២” ពីក្រសួងទេសចរណ៍ ក្នុងពិធីសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២០ និងអបអរសាទទិវាទីក្រុងស្អាតលើកទី៨ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០។ សូមជម្រាបជូនថា នីតិវិធីនៃការប្រឡងប្រណាំងវាយតម្លៃនេះ ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញដោយប្រើគេហទំព័រ www.cambodiabesthospitality.org និងកម្មវិធី “Mobile App: Hospitality Tourism & Border” ឫ Scan QR-Code ដែលមានការចូលរួមពីបណ្តាប្រតិបត្តិករទេសចរជាច្រើននៅក្នុងប្រទេសកម្ពុជា។
យោងតាមការត្រួតពិនិត្យរបស់គណៈកម្មការវាយតម្លៃ របាយការណ៍លទ្ធផលបានបង្ហាញនូវម្ចាស់ជ័យលាភីសរុបចំនួន ១១៤ រួមមានវត្តមានរបស់ ក្រុមហ៊ុនវើលដ៍ផប ត្រាវែល-ធួរគ្រុប ដែលឈរជាទីភ្នាក់ងារទេសចរណ៍ឆ្នើមប្រចាំប្រទេសកម្ពុជាផងដែរ។ ភាពជោគជ័យនេះ គឺជាសមិទ្ធផលយ៉ាងគាប់ប្រសើរ ដែលក្រុមហ៊ុនទទួលបានពីការគាំទ្ររបស់អតិថិជន គ្រប់លំដាប់ថ្នាក់ ដែលជឿទុកចិត្តលើគុណភាព និងសេវាកម្ម ដែលក្រុមហ៊ុនរបស់យើងបានផ្តល់ជូននាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន។
ឆ្លៀតឱកាសនេះ ក្រុមហ៊ុនវើលដ៍ផប ត្រាវែល-ធួរគ្រុប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលកន្លងមក និងកំពុងគាំទ្រ ហើយថែមទាំងផ្តល់ទំនុកចិត្តលើសេវាកម្មទាំង ផ្នែកដំណើរកំសាន្ត ផ្នែកសំបុត្រយន្តហោះ និងផ្នែកទិដ្ឋាការ ជាដើម។ ក្រុមហ៊ុនវើលដ៍ផប ត្រាវែល-ធួរគ្រុប ឈរលើគោលការណ៍ផ្តល់នូវ គុណភាព និងសេវាកម្មជាទីទុកចិត្តរបស់លោកអ្នក។
រូបភាពពី៖ ក្រសួងទេសចរណ៍
អត្ថបទដោយ៖ លោក ស៊ឹម យុទ្ធី