អបអរសាទរ! ក្រុមហ៊ុនទេសចរណ៍ វើលដ៍ ផប ទទួលបានពានរង្វាន់ ទេសចរណ៍ (Resilience Tourism Award)

 

កាលពីល្ងាច ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុនទេសចរណ៍ វើលដ៍ ផប មាន​កិត្តិយស​ទទួល​បាន​នូវ​ពាន​រង្វាន់ទេសចរណ៍ (Resilience Tourism Award) នៅក្នុងកម្មវិធី ជួបជុំសមាជិកប្រចាំឆ្នាំ និង​ជំនួប​ដៃ​គូ​អាជីវកម្ម មិត្តអ្នកជំនួញ ដែល​បាន​រៀបចំ​ឡើង​នៅសណ្ឋាគារ Raffles Hotel Le Royal ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោង ខុង រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍។

សម្ពាធ​នៃ​វិបត្តិ​ខូវីដ-១៩ រយៈពេល​ជាង ២ ឆ្នាំ​កន្លង​ទៅ​នេះ ក្រុមហ៊ុន​ទេសចរណ៍ វើលដ៍ ផប ព្រម​ទាំង​វិស័យ​ទេសចរណ៍​ទាំង​មូល បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។ យ៉ាង​ណា​មិញ ក្រុមហ៊ុន​នៅ​តែ​ខិតខំ​ប្រឹងប្រែង ដើម្បី​បន្ត​រក្សា​នូវ​ការ​ផ្តល់​សេវាកម្ម ដែល​នៅ​មាន​តម្រូវការ​ដ៏​តិចតួចក្តី ដូចជា សេវាកម្ម​ពន្យារ​ពេល​ទិដ្ឋាការ ដំណើរ​កម្សាន្ត​ក្នុងស្រុក និង​ការ​កក់​សណ្ឋាគារ​ក្នុង​ស្រុក​ជូន​ភ្ញៀវ​ទេសចរជាតិ។

ក្រុហ៊ុន វើលដ៍ ផប សូម​ថ្លែង​អំណរគុណ​ដល់​សមាគម​ទេសចរណ៍​កម្ពុជា CATA ព្រមទាំង ​ ឯកឧត្តម ថោង ខុង ដែល​បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​ពាន​រង្វាន់ដ៏មានន័យនេះ​ជូន​យើង​ខ្ញុំ។ ជា​ចុង​ក្រោយ ក៏​សូម​អរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​នៅ​តែ​គាំទ្រ​ និង​បន្ត​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​ទេសចរណ៍ វើលដ៍ ផប៕