កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ រដ្ឋាភិបាលនៃប្រទេសម៉ាល់ឌីវ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចុះកិច្ចព្រមព្រៀងស្តីអំពីការលើកលែងទិដ្ឋការ (Visa) ចំពោះអ្នកកាន់លិខិតឆ្លងដែនការទូតផ្លូវការនិងធម្មតា ដែលមានន័យថា ប្រជាជនខ្មែរយើងអាចទៅលេងប្រទេសម៉ា់ល់ឌីវដោយមិនទាមទារទិដ្ឋការទៀតនោះទេ ដោយមានសុពលភាពនៃការស្នាក់នៅរយៈពេល ៣០ ថ្ងៃ។ ប្រសិនបើលោកអ្នកមានបំណងទៅលេងកោះម៉ាល់ឌីវ កាន់តែងាយស្រួលថែមទៀតនោះ ដោយគ្រាន់តែកាន់លិខិតឆ្លងដែនមួយគឺអាចទៅលេងដែនកោះដ៏ស្រស់ស្អាតនេះបានហើយ។
ម្យ៉ាងវិញទៀតនោះ ម៉ាល់ឌីវជាប្រជុំកោះមួយដែលជាគោលដៅទេសចរណ៏ដ៏ល្អ និងទាក់ទាញទេសចរជាច្រើនទៅលេងពីបណ្តាប្រទេសជាច្រើនក្នុងពិភពលោក៕