តើClub Med គឺជាអ្វី?

លោកអ្នកធ្លាប់ប្រហែលជាឆ្ងល់ហើយថាអ្វីទៅជា​ClubMed​។ClubMedគឺជាការរៀបចំនៃដំណើរកម្សាន្តបែបលក្ខណៈគ្រួសារ​និងវិស្សមកាលបែបរ៉ូម៉ែនទិច​និងសម្រាប់គូរស្នេហ៏ទើបរៀបអាពាហ៍ពិពាហ៍ទៅក្រេបទឹកឃ្មុំ​​ដែលស្នាក់នៅរីស៊តលំដាប់ផ្កាយដែលរួមបញ្ចូលសេវាកម្មជាច្រើនប្រភេទដោយមិនធ្វើឲ្យលោកអ្នកខុសបំណងឡើយ។​ClubMed​បង្កើតឡើងដោយមានសហការណ៍ជាមួយរីស៊តប្រណិតៗល្បីៗនៅដែនកោះជាង70ប្រទេសនៅលើពិភពលោក។ការរួមបូកបញ្ចូលសេវាកម្មរបស់ClubMedមានដូចជា៖

· ការស្នាក់នៅសណ្ឋាគារលើកោះលំដាប់ផ្កាយយ៉ាងប្រណិត

· ទទួលទានអាហារដោយសេរីនិងសំបូរបែប

·​ ទទួលទានភេសជ្ជៈដ៏មានរសជាតិ

· សកម្មភាពកម្សាន្តនិងកីឡាដ៏សម្បូរបែប

· សេវាកម្មមើលថែបុត្រធីតារបស់លោកអ្នកចាប់ពីអាយុ04ឆ្នាំដល់17ឆ្នាំ

· មានគ្រូជំនាញបង្រៀនលោកអ្នកពីរបៀបជិះស្គីលើទឹកកក(តាមរដូវកាលដែលមានធ្លាក់ព្រិលទៅតាមប្រទេស)

Club Med all inclusive holiday!