ចែករំលែកក្តីស្រលាញ់របស់អ្នក! ចូលរួមបរិច្ចាក...

កាលពីរសៀលថ្ងៃសៅរ៍ទី១១​ខែកុម្ភៈ​ឆ្នាំ២០២៣​នេះ​យើងខ្ញុំដែលជាថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន​ទេសចរណ៍​វើលដ៍ផប​ពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការចូលរួមស្ម័គ្រចិត្តបរិច្ចាកឈាមជូនដល់មជ្ឍមណ្ឌលជាតិផ្តល់ឈាម។

នេះជាលើកទី៦ហើយ​ដែលក្រុមគ្រួសារ​វើលដ៍ផប​​របស់យើងបានបន្តរួបរួមគ្នាក្នុងការបរិច្ចាកឈាម​ដើម្បីជាចំណែកមួយក្នុងការចូលសង្គ្រោះជីវិតអ្នកជំងឺ​ឬអ្នកដែលត្រូវការឈាមក្នុងការព្យាបាល។​ដោយឡែកសូមបញ្ជាក់ថា​ការបរិច្ចាកឈាមមិនបានធ្វើឲ្យប៉ះពាល់អ្វីដល់សុខភាពលោកអ្នកនោះទេ​តែវាបានជួយផលិតមកវិញនូវកោសិកាឈាមថ្មីដែលពោរពេញដោយថាមពល​ដែលនាំមកនូវភាពស្រស់ថ្លា​និងអាចជួយកាត់បន្ថយជំងឺផ្សេងៗ។

ចែករំលែកសេចក្តីស្រលាញ់របស់អ្នក​ចូលរួមបរិច្ចាកឈាមទាំងអស់គ្នាដើម្បីសង្គ្រោះជីវិត​!