ថៃកំណត់តម្លៃដែលភ្ញៀវអន្តរជាតិ ពេលទៅ...

យោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia​ នៅថ្ងៃពុធ​ទី១៥​ខែកុម្ភៈ​កន្លងទៅនេះ​បានចុះផ្សាយអំពីការសម្រេចកំណត់តម្លៃចំពោះគ្រប់អ្នកដំណើរអន្តរជាតិទាំងអស់ដែលនឹងចូលមកកាន់ប្រទេសថៃហើយ។

អ្នកនាំពាក្យរងការិយាល័យនាយករដ្ឋមន្ត្រី​លោក Traisulee Traisoranakul បាននិយាយលើកឡើងថា​សម្រាប់អ្នកដំណើរធ្វើដំណើរតាមផ្លូវគោក ​ឬសមុទ្រ​ថ្លៃសេវាគឺ​ត្រូវបង់ប្រាក់ចំនួន១៤០បាត​(៤,៤ដុល្លាអាមេរិច)ក្នុងម្នាក់​​និងសម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសត្រូវបង់ប្រាក់ចំនួន៣០០បាត​ (៨,៨ដុល្លាអាមេរិច)ក្នុងម្នាក់។