ដំណឹងល្អ! ព្រលានយន្តហោះនៅខេត្តសៀមរាប កាន់តែខិតជិតដល់ថ្ងៃ...!

នារសៀលថ្ងៃទី០៦​ខែមីនា​ឆ្នាំ២០២៣នេះ​សម្តេចអគ្គមហាសេនាបតីតេជោ​​ហ៊ុន​សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានអនុញ្ញាតឲ្យ​លោក​ Liu Minglin អគ្គនាយកនិងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group ដែលសាងសង់អាកាសយានដ្ឋានសៀមរាបអង្គរ​ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

ព្រលានយន្តហោះអន្តរជាតិសៀមរាបនេះមានទីតាំងនៅក្នុងឃុំតាយ៉ែក​​ស្រុកសូទ្រនិគម​មានចម្ងាយប្រមាណ៥១គីឡូម៉ែត្រពីក្រុងសៀមរាប​ គ្រោងនឹងដាក់ឱ្យដំណើរការប្រើប្រាស់នៅជាផ្លូវការនៅខែតុលា​ ឆ្នាំ​២០២៣ ខាងមុននេះ។

                                Resource photos from : Samdech Hun Sen, Cambodian Prime Page