ហេតុអ្វីអាណាព្យាបាលគួរតែចំណាយពេលនាំកូនៗធ្វើដំណើរកម្សាន្ត?

ជាការពិតណាស់ថាភាគច្រើនមនុស្សចូលចិត្តធ្វើដំណើរកម្សាន្តដោយសារតែពួកគេគិតថាដំណើរកម្សាន្តនាំមកនូវភាពសប្បាយរីករាយនិងស្រស់ស្រាយពីភាពតានតឹង ​ជាពិសេសទៅទៀតនោះគឺការរៀបចំកាលវិភាគដំណើរកម្សាន្តជាមួយកូនៗរបស់លោកអ្នកទៅក្រៅប្រទេសញឺកញាប់។​​​​កូនៗរបស់លោកអ្នកបានចំណាយពេលនៅសាលារៀន​យ៉ាងច្រើននាំអោយពួកគេមានអារម្មណ៍តានតឹង​ស្ត្រេសនឹងមេរៀនដែលគ្រាន់តែអាននិងសិក្សា​ក្នុងថ្នាក់រៀនក៏ប៉ុន្តែពួកគេមិនដែលឃើញនូវទិដ្ឋភាពដ៏ស្រស់ត្រកាលនៃផ្ទាល់ភ្នែកនោះទេ​​។​​ដូច្នេះពួកគេក៏ត្រូវការពេលវេលាដើម្បីសម្រាកលំហែខួរក្បាល​ដើម្បីទទួលយកអ្វីដែលថ្មី​វប្បធ៌មថ្មីៗនិងបទពិសោធន៏ល្អៗក្នុងកំឡុងពេលធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗជុំវិញពិភពលោកឬបណ្តាលប្រទេសផ្សេងទៀតផងដែរ។​ខាងក្រោមនេះជាហេតុផលខ្លះៗដែលលោកអ្នកគួរដឹងពីការចំណាយពេលនាំកូនរបស់លោកអ្នកធ្វើដំណើរកម្សាន្ត៖

1 ពួកគេមានភាពក្លាហានជាងមុន

2 ឆ្លាតជាងមុន

3 នៅពេលក្មេងៗដើរកម្សាន្តជួយអោយពួកគេមានភាពឯករាជ្យកាន់តែច្រើន

4 រៀនអ្វីដែលថ្មី

5 ចេះអត់ធ្មត់និងចេះគោរពអ្នកដ៏ទៃ

តើលោកអ្នករៀបចំផែនការហើយឬនៅដើម្បីនាំកូនៗរបស់លោកអ្នកសម្រាប់ធ្វើដំណើរកម្សាន្ត?​សូមបញ្ចេញមតិយោបល់ខាងក្រោមដើម្បីយើងអាចដឹងពីអ្វីដែលលោកអ្នកចង់ចែករំលែកមកកាន់យើងខ្ញុំ។