ភាពខុសគ្នារវាងប្រភេទកៅអីយន្តហោះBusiness Class និង​ Economic Class

ប្រសិនបើលោកអ្នកចូលចិត្តធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសញឹកញាប់ លោកអ្នកច្បាស់ជាចំណាយពេលអង្គុយលើយន្តហោះរយៈពេលយូរ​ និងពិបាកក្នុងការសម្រួលឥរិយាបទ។ នេះជាពេលដែលត្រូវផ្លាស់ប្តូរប្រភេទកៅអីយន្តហោះសម្រាប់អង្គុយហើយ និងចង់សាកល្បងកៅអីបែបទំនើបជាងមុន។

ជាការពិតណាស់សម្រាប់លោកអ្នកដែលមិនធ្លាប់ធ្វើដំណើរតាមយន្តហោះសោះប្រហែលជាឆ្ងល់ហើយថាហេតុអ្វីបានប្រភេទកៅអីយន្តហោះ និងតម្លៃមានភាពខុសគ្នា? ខាងក្រោមនេះជាហេតុផលខ្លះៗដើម្បីជួយឲ្យលោកអ្នករីករាយក្នុងការធ្វើដំណើរតាមផ្លូវអាកាសបានដោយមានផាសុកភាពជាងមុន

ប្រភេទកៅអីយន្តហោះ Business Class

· កៅអីមានផាសុកភាពក្នុងការអង្គុយ ដាច់ដោយឡែកពីគ្នា មិនចង្អៀត

· អាចបត់បាន 180 ដឺក្រេ

· អ្នកដំណើរអាចញុាំអាហារច្រើនប្រភេទ​​ និងដោយសេរី

· មានអាទិភាពចូល​ Check-in បានមុន

· អាចដាក់វ៉ាលី ដែលមានទម្ងន់បានច្រើន

· មានកន្លែងសម្រាប់អង្គុយរង់ចាំជាពិសេស

· តម្លៃសំបុត្រកៅអីថ្លៃជាងប្រភេទកៅអីធម្មតា

· ការបម្រើសេវាកម្មបានកាន់តែឌិតដល់

ប្រភេទកៅអីធម្មតា (Economic Class)

ប្រភេទកៅអីធម្មតា ឬ Economic Class ​​គឺជាប្រភេទកៅអីដែលមានតម្លៃធូរ និងពេញនិយមជាងគេ ហើយតម្លៃអាចទៅតាមប្រភេទក្រុមហ៊ុនអាកាសចរណ៍ផងដែរ។ ប្រភេទកៅអី Economic Class​ តម្រូវឲ្យអ្នកដំណើរធ្វើការកក់សំបុត្រទុកមុនរយៈពេលវែងដើម្បីចៀសវាងការអស់សំបុត្រ។​

· កៅអីអង្គុយកៀកៗគ្នាបនិ្តច

· អាហារញុំាមានកំណត់

· វ៉ាលីអាចដាក់បានក្នុងកម្រិតមធ្យម

· តម្លៃសមរម្យសម្រាប់អ្នកដំណើរទូទៅ

·​ ចូល Check-in តាមលេខរៀង ធម្មតា

· សេវាកម្មល្អមធ្យម