មិនមែននៅប្រទេស្វីសហើយក៏មិនមែននៅអឺរ៉ុបដែរ។នោះគឺជាភូមិសុីរ៉ាហ្គាវ៉ាជាភូមិមួយដែលឋិតនៅតាមដងទន្លេមានសម្រស់ស្អាតជាងគេនៅរដូវផ្ការីកស្ថិតនៅប្រទេសជប៉ុន។ដែលគ្រប់ទីកន្លែងដែលពោរពេញទៅដោយព៍ណបៃតងខ្ចីប្រៀបបីដូចនៅប្រទេសស្វីសធ្វើឲ្យអ្នកទេសចរចង់ទៅទស្សនាកម្សាន្តនិងថតរូបទុកជាអនុស្សាវរីយ៍។
នៅទីនេះមិនត្រឹមតែស្រស់ស្អាតតែនៅរដូវផ្ការីកដែលធ្វើឲ្យភ្ញៀវទេសចរអាចគយគន់សម្រស់ធម្មជាតិរីករាយជាមួយផ្ការីកតែប៉ុនណោះទេគឺភាពស្រស់ស្អាតក៏ប្រែប្រួលទៅតាមរដូវកាលផងដែរ។លោកអ្នកអាចស្នាក់នៅទីនេះដោយពុំមានផលរំខានពីភាពអ៊ូអរឬសំលេងរំខានអ្វីដូចនៅទីក្រុងនោះទេ។