នៅពេលលោកអ្នកទិញឬកក់សំបុត្រយន្តហោះភាគច្រើនគឺតែងតែគិតទៅដល់ភាពងាយស្រួលនិងផាសុខភាពពេលធ្វើដំណើរព្រោះថាលោកអ្នកចំណាយពេលយូរក្នុងការហោះហើរទៅកាន់ទឹសដៅដែលលោកអ្នកទៅ។តើវាមានតំលៃថ្លៃពេកនោះទេក្នុងទិញសំបុត្រយន្តហោះប្រភេទកៅអីBusiness Class?បើតាមអាស្រ័យទៅតាមហេតុផលខ្លះៗប្រសិនបើលោកអ្នកត្រូវការសម្រាកឲ្យបានស្រួលនោះគឺការប្រើប្រាស់សេវាកម្មលើការទិញសំបុត្រយន្តហោះប្រភេទកៅអីBusiness ClassនBusiness Classនេះហើយ នឹងដើម្បីទទួលបានបទពិសោធន៍ថ្មីប្លែក។តើអត្ថប្រយោជន៍ទាំងនោះមានអ្វីខ្លះប្រសិនបើលោកអ្នកជិះយន្តហោះដែលជាប្រភេទកៅអីBusiness Class។
១ មានអទិភាពក្នុងCheck-Inមុនគេ
ការដើរចូលដើម្បីCheck-Inមានភាពងាយស្រួលព្រោះថាមានបុគ្គលិកនៅប្រចាំការក្នុងការជួយសម្រួលដោយមិនបាច់តម្រង់ជួរយូរនោះទេ។
រូបភាពតំណាង៖Google Image
2 អាចយកវ៉ាលិទៅតាមមិនកំណត់ទំងន់
ពិតមែនហើយការយកវ៉ាលិសចូលពេលដាក់តាមយន្តហោះគឺត្រូវបានអនុញ្ញាត្តដោយមិនកំណត់ទំនង់ដោយលក្ខខ័ណ្ឌគឺអាស្រ័យទៅតាមក្រុមហ៊ុនអាកាសចរណ៍តែនេះក៏ជាអ្វីដែលពិសេសផងដែរ។
រូបភាពតំណាង៖Google Image
3 កន្លែងរង់ចាំធំទូរលាយនិងមិនរញ៉េរញ៉ៃ
កំឡុងពេលកំពុងរង់ចាំបន្តជើងហោះហើររយៈពេលយូរលោកអ្នកអាចអង្គុយរង់ចាំនៅកន្លែងទទួលភ្ញៀវយ៉ាងធំទូរលាយមិនរញ៉េរញ៉ៃពេកហើយលោកអ្នកអាចទទួលទានអាហារដ៏មានរស់ជាតិឆ្ងាញ់ជាមួយភេសជ្ជៈបានដោយសេរីជាមួយសេវាកម្មល្អប្រៀបបីដូចជានៅក្នុងភោជនីដ្ឋានយ៉ាងដូច្នោះ។ការផ្តល់ជូននេះគឺអាស្រ័យលើក្រុមហ៊ុនអាកាចរណ៏មួយចំនួនមានបំរើជូនអតិថិជនជាមួយនឹងការម៉ាស្សាឬកន្លែងគេងបានយ៉ាងល្អផងដែរ។
រូបភាពតំណាង៖Google Image
4 មានអាទិភាពឡើងយន្តហោះមុនគេ
ការដែរការឡើងយន្តហោះម្តងៗគឺត្រូវឈរតម្រង់ជួរយូរនិងនៅរង់ចាំការត្រួតពិនិត្យម្តងមួយៗក៏ប៉ុន្តែនៅពេលណាដែលលោកត្រៀមខ្លួនរួចរាល់គឺមិនបាច់នៅឈររង់ចាំនោះទេគឺគេនឹងហៅឈ្មោះលោកអ្នកឲ្យយន្តហោះតែម្តងដោយមិនឈររង់ចាំយូរនោះឡើយ។
រូបភាពតំណាង៖Google Image
5អាហារឆ្ងាញ់
ស្រម៉ៃទៅមើលថានៅពេលអ្នកឡើងអង្គុយក្នុងយន្តហោះដើម្បីឡើងមានអ្នកលើកម្ហូមក្តៅៗទើបចំអិនថ្មីៗលើកមកឲ្យអ្នកទទួលទានភ្លាមរួមជាមួយនឹងការជ្រើសរើសស្រាឬក៏ភេសជ្ជៈរបស់លោកអ្នកទៅតាមតម្រូវការ។
រូបភាពតំណាង៖Google Image
6 កៅអីដាច់ពីគ្នាស្រួលអង្គុយ
នៅពេលលោកអ្នកធ្វើដំណើរតាមយន្តហោះពេលជិះកៅអីbusiness class អ្វីដែលពិសេសនោះគឺកៅអីអាចបំលាស់ពីកៅអីទៅជាគ្រែគេងជំនួសបាន។
រូបភាពតំណាង៖Google Image
7 មានសំភារៈគ្រប់គ្រាន់សម្រាប់
សំភារៈគ្រប់គ្រាន់គឺមានន័យថាគឺជាផ្តល់ជូនដល់អ្នកដំណើរដែលមានដូចជាខ្នើយទន់ៗនិងភួយដណ្តប់ កាស់ពាក់ការពារសំលេងរំខាន ស្រោមជើងមានScreenធំមើលកម្សាន្តកំឡុងពេលហោះហើរ។ តើលោកអ្នកពេញចិត្តឬអត់?
រូបភាពតំណាង៖Google Image
8 មានអទិភាពចុះចតមុនគេ
ជាចុងក្រោយនេះគឺនៅពេលអ្នកជិះយន្តហោះកៅBusiness Class អ្នកមិនចាំបាច់ឈរដំរង់ជួររង់ចាំយូរដើម្បីចុះពីយន្តហោះនោះទេ។
រូបភាពតំណាង៖Google Image