ចំនួនប្រជាជននៅលើពិភពលោកចេះតែមានការកើនឡើងដែលជម្រុញអោយមានសន្ទុះនៃការសាងសង់សំណង់អគារក៏កើនឡើងដើម្បីដើម្បីអោយសមស្របទៅតាមតម្រូវការផងដែរ។ក៏ដូចគ្នាផងដែរនូវការរចនាម៉ូតនៃសំណង់អគារទាំងនោះគឺមានភាពស្រស់ស្អាតនឹងប្លែកៗពីគ្នារបស់អគារនីមួយៗ។
លើសពីនេះទៀតនោះ,រាល់អគារខ្ពស់ៗទាំងនោះក៏ជានិមិត្តរូបដែលតំណាងអោយប្រទេសរបស់ពួកនិងបង្ហាញពីសក្កានុពលសេដ្ជកិច្ចខ្លាំងនិងវឌ្ឍនភាពនៃបច្ចេកវិទ្យា។ខាងក្រោមនេះគឺជាឈ្មោះអគារខ្ពស់កប់ពពកទាំង5៖
1 អគារ Burj Khalifa, Dubai ប្រទេសអារ៉ាប់រួម
ស្ថាបត្យករ៖ Skidmore, Owings & Merrill
វិស្វករ៖ Bill Baker
កំពស់៖828ម៉ែត្រនិង163ជាន់
បញ្ចប់ការសាងសង់នៅឆ្នាំ2010
អគារនេះនៅតែឈរលេខរៀងទីមួយជាអគារដែលមានកំពស់ខ្ពស់ជាងគេនៅលើពិភពលោកដែលស្ថិតនៅប្រទេសអារ៉ាប់រួម។នៅក្នុងអគារដ៏ខ្ពស់មួយនេះគឺមិនត្រឹមតែជាលំនៅឋាន ការិយាល័យ ប៉ុនណោះទេគឺមានសណ្ឋាគារដ៏ប្រណិតៗលំដាប់អភិជនថែមទៀតផងដែលមានទីតាំងនៅជាន់ទី124។
2. អគារ Shanghai Tower, នៅទីក្រុងសៀងហ៊ៃ,ប្រទេសចិន
ស្ថាបត្យកម្ម៖ Gensler
កម្ពស់៖632ម៉ែត្រនិង128ជាន់
បញ្ចប់ការសាងសង់នៅឆ្នាំ2015
អគារ Shanghai Tower គឺជាអគារដែលខ្ពស់ជាងគេនៅក្នុងប្រទេសចិន។នៅក្នុងអគារដ៏ខ្ពស់ស្កឹមស្កៃទាក់ទាញប៉ុនណោះទេក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មទិញទំនិញដ៏ច្រើនសម្បូរបែប សារមន្ទីរ ភោជនីយដ្ឋានលំដាប់ រួមទាំងមានសណ្ឋាគារលំដាប់ផ្កាយ5ដ៏ល្បីឈ្មោះHyatt Shanghai ផងដែរ។
3. អគារ Makkah Clock Royal Tower,Mecca, Saudi Arabia
ស្ថាបត្យកម្ម៖ SL Rach and Dar al Handasah Shair & Partners
កម្ពស់៖601ម៉ែត្រនិង120ជាន់
បញ្ចប់ការសាងសង់នៅឆ្នាំ2012
អគារ Makkah Clock Royal Tower គឺជាអគារដែលសាងសង់ឡើងតំណាងអោយប៉មនាឡិកាដែលខ្ពស់ជាងគេអមដោយសណ្ឋាគារខ្ពស់ទាំង7ដែលស្ថិតនៅជិតវិហារឥស្លាមធំជាងគេលើពិភពលោកផងដែរ។ អគារ Makkah Clock Royal Tower មានដូចជាលំនៅឋាន មណ្ឈមណ្ឌលពាណិជ្ជកម្ម អាផាតមិននិងមានទីលានដ៏ធំជាងគេសម្រាប់អ្នកកាន់សាសនាឥស្លាមថ្វាយបង្គំ។
4 អគារ Ping An International Finance Center, នៅទីក្រុងសិនជិន ប្រទេសចិន
ស្ថាបត្យករ៖ KPF, Arup (Sustainability), AECOM (Landscape)
កំពស់៖ 599ម៉ែត្រនិង115ជាន់
បញ្ចប់ការសាងសង់នៅឆ្នាំ2017
អគារ Ping An International Finance Center គឺជាអគារដែលខ្ពស់ជាងគេនៅទីក្រុងសិនជិនខេត្តក្វាងទុងប្រទេសចិន។អគារនេះ
5អគារ Lotte World, នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ
ស្ថាបត្យករ៖ KPF
កំពស់៖ 554ម៉ែត្រនិង123ជាន់
បញ្ចប់ការសាងសង់នៅឆ្នាំ2017
អគារ Lotte World សាងសង់ដើម្បីបង្អួតសម្រស់ស្រស់ឆើតឆាយនៅក្រុងទីក្រុងសេអ៊ូល។ អគារនេះសាងសង់ឡើងលាយបញ្ចូលចម្រុះគ្នាដូចជាទីលំនៅឋានទំនើប អគារការិយាល័យ សណ្ឋាគារលំដាប់ផ្កាយផងដែរ។